ខ្មែរណូត

ស្វែងរក

  • PR

    មិនមែនជារដូវព្រីង តែក៏អាចញ៉ាំព្រីងបាន ជាមួយរសជាតិព្រីងរបស់ស្ករគ្រាប់ហ៊្រ្វូតាទី

    BY Liny Chan March 15, 2021
    មិនមែនជារដូវព្រីង តែក៏អាចញ៉ាំព្រីងបាន ជាមួយរសជាតិព្រីងរបស់ស្ករគ្រាប់ហ៊្រ្វូតាទី

    ផ្លែព្រីងត្រូវបានចាត់ចូលថា ជាផ្លែឈើដ៏មានប្រជាប្រិយនៅស្រុកខ្មែរ ដែលជាទីពេញនិយមសម្រាប់មនុស្សទូទៅ ទាំងចាស់ ក្មេង បុរស និងស្រ្តី។ ព្រីង មានរសជាតិជូរ ចត់ ផ្អែម និងមានច្រើនប្រភេទ ដូចជាព្រីងបាយ ព្រីងចន្លុះ ព្រីងចន្ទន៍ និងព្រីងដោះក្របី។ រីឯប្រភេទដែលគេនិយមខ្លាំងជាងគេ គឺព្រីងដោះក្របី ព្រោះថាវាមានផ្លែធំៗល្អ សាច់ច្រើន និងរសជាតិឆ្ងាញ់។ ដោយឡែករបៀបញ៉ាំផ្លែព្រីង ដែលគេចូលចិត្តជាងគេវិញនោះ គឺយកវាមកក្រឡុកជាមួយអំបិលម្ទេស។ ត្បិតតែពេលញ៉ាំព្រីង ធ្វើអោយអណ្តាតយើងឡើងពណ៌ស្វាយក្រម៉ៅ ប៉ុន្តែរសជាតិរបស់វា មិនធ្វើអោយយើងខកបំណងឡើយ ពិសេសគឺផ្លែព្រីងមានបង្កប់ទៅដោយវីតាមីន និងសារធាតុចិញ្ចឹមដ៏សម្បូរបែប។

    ថ្វីត្បិតតែផ្លែព្រីងមានរសជាតិឆ្ងាញ់ និងមានសារធាតុចិញ្ចឹមជាច្រើន តែវាជាប្រភេទផ្លែឈើព្រៃតាមរដូវកាល ។ ជាទូទៅព្រីងចាប់ផ្តើមចេញផ្កាផ្លែពីខែមិនា ដល់ខែមិថុនា។ ហេតុនេះ នៅពេលមិនទាន់ដល់រដូវកាលព្រីង មនុស្សទូទៅ នឹងមិនហ៊ាននឹកស្រមៃថាចង់ញ៉ាំព្រីងឡើយ។ ដោយឡែក ពេលនេះ ឈប់បារម្ភទៅណា! ត្បិតថារដូវព្រីងមិនទាន់មកដល់ក៏ពិតមែន តែយើងក៏អាចញ៉ាំផ្លែព្រីងបាន ដោយស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិព្រីង ដែលអាចស្វែងរកបាន នៅលើទីផ្សារ ក្នុងស្រុក គ្រប់ទីកន្លែង។

    ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិព្រីង ត្រូវបានស្រាវជ្រាវដោយអ្នកបច្ចេកទេសគីមីចំណីអាហារ និងផលិតឡើង ដោយល្អិតល្អន់បំផុត រហូតទទួលបានស្តង់ដារគុណភាពចំណីអាហារពិភពលោក BRC, GMP និង HACCP។ ក្រៅពីស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិព្រីង យើងនៅមានស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិគូលែនព្រៃអំបិលម្ទេស, ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិក្រូចពោធិ៍សាត់លាយអំបិល, ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិត្របែកអំបិលម្ទេស, ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិអម្ពិលហឹរ, និងស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិស្វាយល្វាយអំបិល។

    ក៏សូមរំលឹកផងដែរថា ស្ករគ្រាប់ហ៊្រ្វូតាទី ត្រូវបានផលិតឡើងដោយក្រុមហ៊ុនអេប្រាធី ហ៊្វូដ (ខេមបូឌា) ដែលមានក្រុមហ៊ុនដើមមានឈ្មោះបោះសម្លេងជាង១០០ឆ្នាំនៅសហរដ្ឋអាមេរិក។ អេប្រាធី ហ៊្វូដ (ខេមបូឌា) ប្តេជ្ញាលើសុវត្ថិភាព គុណភាព និងរសជាតិជាចម្បង! លោកអ្នកក៏អាចរកទិញបានដែរនៅតាមទីផ្សារ ឬទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ ០៨៧ ៣០០ ០៤០។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay