ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អាហារូបករណ៍ ១០០% នៅសាលាប៊ែលធី ជូនកូនៗទាំង៤នាក់ របស់លោក ឡៅ វណ្ណា ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩

    BY Khmernote Media March 16, 2021
    សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អាហារូបករណ៍ ១០០% នៅសាលាប៊ែលធី ជូនកូនៗទាំង៤នាក់ របស់លោក ឡៅ វណ្ណា ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩

    បើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាកម្ពុជា នៅលើទំព័រ Facebook នៅមុននេះបន្តិចបានអោយដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អាហារូបករណ៍ ១០០% នៅសាលាប៊ែលធី អន្តរជាតិ ជូនកូនៗទាំង៤នាក់ របស់សព លោក ឡៅ វណ្ណា ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កាលពីពេលថ្មីៗនេះ។

    គួរបញ្ជាក់ផងដែរថា លោក ឡៅ វណ្ណា គឺជាជនរងគ្រោះទីមួយនៅកម្ពុជា ដែលបានទទួលមរណភាពដោយសារជំងឺកូវីត-១៩ ដោយបន្សល់ទុកកូនៗចំនួន៤នាក់នៅក្នុងបន្ទុកជាមួយនឹងភរិយា៕

    Share This Post: