ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    កាន់តែសាហាវទៅហើយ! នាឆ្នាំ2019 កាស AirPods របស់ក្រុមហ៊ុន Apple នឹងអាចស្ដាប់ចម្រៀងទាំងកណ្ដាលភ្លៀងបាន (មានវីដេអូ)

    BY Khmernote Media February 24, 2018
    កាន់តែសាហាវទៅហើយ! នាឆ្នាំ2019 កាស AirPods របស់ក្រុមហ៊ុន Apple នឹងអាចស្ដាប់ចម្រៀងទាំងកណ្ដាលភ្លៀងបាន (មានវីដេអូ)

    សម្រាប់កាស AirPods របស់ក្រុមហ៊ុន Apple ដែលមានតម្លៃ $159 នឹងត្រូវបានអភិវឌ្ឍន៍បន្ថែមលើមុខងារ និងលក្ខណៈពិសេសនាបំណាច់ឆ្នាំ2018 ខាងមុខនេះ។ ដោយឡែក ចំពោះជំនាន់ទី2 នៃកាស AirPods នឹងមានបំពាក់ដោយមុខងារ ជាមួយនឹងបន្ទះឈីបថ្មីពីក្រុមហ៊ុន Apple ផ្ទាល់តែម្ដងដែលបានអភិវឌ្ឍន៍លើការប្រើប្រាស់របស់មុខងារ Siri និងជម្រុញល្បឿនភ្ជាប់រវាង iPhone មកកាន់កាស AirPods។

    អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ពាក្យចចាមអារាមមួយចំនួនបានលើកឡើងថា ក្រុមហ៊ុន Apple បាននឹងកំពុងអភិវឌ្ឍន៍លើជំនាន់ទី3 នៃកាសនេះទៀតផង ហើយសម្រាប់ជំនាន់ទី3 នេះនឹងមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាមិនចូលទឹកថែមទៀត ដែលធ្វើឲ្យ AirPods កាន់តែមានភាពអស្ចារ្យឡើង។ យោងតាមគេហទំព័រ Bloomberg កាស AirPods ជំនាន់ទី2 ដែលទទួលបានការអភិវឌ្ឍលើមុខងារ Siri នឹងត្រូវបានប្រកាសចេញលក់នាកំឡុងពាក់កណ្ដាលឆ្នាំនេះហើយ។

    គួរបញ្ជាក់ផងដែរថា សម្រាប់ការបើកមុខងារ Siri ឲ្យដំណើរការលើកាស គឺនឹងមានរបៀបដូចគ្នាទៅនឹង iPhone ដែរ ពោលគឺអ្នកគ្រាន់តែនិយាយថា ‘Hey Siri’ នោះ Siri នឹងដំណើរការចេញមក។ ដោយឡែក សម្រាប់ជំនាន់ទី1 របស់ AirPods ដែលត្រូវបានប្រកាសចេញលក់តាំងពីឆ្នាំ2016 កន្លងមកនេះ គឺមានភ្ជាប់មកជាមួយនូវប៊ូតុងមួយនៅលើកាសផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Apple បាននឹងកំពុងមានគម្រោងធ្វើការផលិតបន្ទះឈីប W2 សម្រាប់បំពាក់លើកាសនេះផងដែរ។

    សម្រាប់ AirPods ដែលកំពុងដំណើរការល្អ និងទទួលបានការប្រើប្រាស់ប្រចាំថ្ងៃពីសំណាកអតិថិជនរបស់ក្រុមហ៊ុន Apple គឺត្រូវបានបំពាក់ដោយបន្ទះឈីបប្រភេទ W1 ដែលអាចត្រឹមតែភ្ជាប់ទៅនឹង iPhone បានដោយមិនប្រើខ្សែប៉ុណ្ណោះ។ ប៉ុន្ដែ សម្រាប់បន្ទះឈីប W2 វិញ គឺធ្លាប់ជាផ្នែកមួយរបស់ Apple Watch ដែរ ហើយធ្លាប់ត្រូវបានប្រកាសតាំងពីឆ្នាំមុនមកម្លេះ ចំណែកឯលក្ខណៈពិសេសរបស់វាវិញ គឺអាចនឹងទ្រាំទ្រទៅនឹងសំណើមបាន ពោលគឺមិនចូលទឹកឡើយ។ ទោះជាយ៉ាងណា ជំនាន់ទី3 នៃកាស AirPods នឹងត្រូវរងចាំដល់ឆ្នាំ2019 ឯណោះ ទើបក្រុមហ៊ុន Apple សម្រេចចេញលក់។

    Fu

    ខ្មែរណូត

    ប្រភព៖ dialymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay