ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    realme C25 ស្មាតហ្វូនលំដាប់មធ្យមនឹងបង្ហាញខ្លួននៅថ្ងៃ ២៣ មិនាខាងមុខនេះដែលបំពាក់មកជាមួយនឹងបន្ទះឈីប Helio G70 SOC និងមានកាមេរ៉ា 48 មេហ្គាភិចសែល

    BY choung samrith March 16, 2021
    realme C25 ស្មាតហ្វូនលំដាប់មធ្យមនឹងបង្ហាញខ្លួននៅថ្ងៃ ២៣ មិនាខាងមុខនេះដែលបំពាក់មកជាមួយនឹងបន្ទះឈីប Helio G70 SOC និងមានកាមេរ៉ា 48 មេហ្គាភិចសែល

    បន្ទាប់ពី realme C21 ដាក់បង្ហាញជាផ្លូវការកាលពីដើមខែមិនានេះ realme ក៏ត្រៀមដាក់បង្ហាញស្មាតហ្វូនត្រកូល C មួយម៉ូឌែលទៀតនៅថ្ងៃទី 23 មិនាខាងមុខនេះដោយមុនតែមួយថ្ងៃតែប៉ុណ្ណោះក្នុងការដាក់បង្ហាញ realme 8 Series។

    ជាមួយនឹង realme C25 វាបានបំពាក់មកជាមួយនឹងបន្ទះឈីប Helio G70 SOC មានអេក្រង់ទំហំ 6.5 Inches កាមេរ៉ា selfie តំណក់ទឹក 8MP។ ហើយចំពោះកាមេរ៉ាខាងក្រោយវិញវាមានរហូតដល់ទៅ ៣គ្រាប់ មានទំហំ 48MP ដែលជាលែនដើម និងភ្ជាប់មកជាមួយនឹងសេនស័រស្កេនក្រយ៉ៅដៃនៅក្បែរនោះតែម្តង មានថាមពលថ្មទំហំ 6000mah ជាមួយនឹងសាកថ្ម 18W ផងដេរ។

    តែអ្វីដែលជាក់ស្តែង realme C25 នឹងបង្ហាញខ្លួនជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។

    ប្រភព៖ GSMArena

    Share This Post: