ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រប់គ្នាកំពុងបារម្ភរឿងកូវីដ បែរពួកគាត់ជុំជើងគ្នាលេងបៀរ សមត្ថកិច្ចចុះទៅដល់រត់ចែកជើងគ្នាអស់ សល់តែបៀរ និងកម្រាល

    BY Khmernote Media March 16, 2021
    គ្រប់គ្នាកំពុងបារម្ភរឿងកូវីដ បែរពួកគាត់ជុំជើងគ្នាលេងបៀរ សមត្ថកិច្ចចុះទៅដល់រត់ចែកជើងគ្នាអស់ សល់តែបៀរ និងកម្រាល

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុក(សូមមិនបញ្ចេញឈ្មោះ) ដែលបានផ្ញើសារចូលទៅក្នុង facebook page របស់ស្នងការដ្ឋាន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២១ ដែលមានខ្លឹមសារថា “មានការលេងល្បែងស៊ីសងនៅក្នុងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់” ។

    ក្រោយពីបានទទួលព័ត៌មាននេះរួចដោយមានការចង្អុលបង្ហាញ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ត លោកអធិការនគរបាលក្រុងតាខ្មៅបានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ចុះទៅស្វែងរកកន្លែងដែលបានរាយការណ៍ ។ ពេលចុះទៅដល់ កម្លាំងរបស់យើងបានឃើញមានមនុស្ស ៣ ទៅ ៤ នាក់កំពុងអង្គុយលេងបៀរពិតប្រាកដមែន ប៉ុន្តែពួកគេបានរត់អស់បន្សល់ទុកតែវត្ថុតាងមានបៀរ និងកម្រាលជាដើម ។

    កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់បានឲ្យអ្នកយាមដីនៅទីតាំងខាងលើធ្វើកិច្ចសន្យាដោយបញ្ឈប់មិនឱ្យមានការលេងល្បែងស៊ីសងនៅទីតាំងខាងលើនេះទៀត ។ អាស្រ័យដូចនេះ សូមសាធារណជនមេត្តាជ្រាប និងសូមអរគុណដល់ប្រជាពលរដ្ឋដែលបានជួយផ្តល់ព័ត៌មានមកក្រុមការងារ ដើម្បីភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព និងចៀសឆ្ងាយពីជំងឺកូវីដ-១៩៕

    Share This Post: