បច្ចេកវិទ្យា

OnePlus 9 Series នឹងឈានជើងចូលទីផ្សារជាមួយនឹងអេក្រង់ LTPO បង្ហាញរូបភាព QHD+ និងមានកម្រិត refresh rates 120hz

BY
choung samrith
March 16, 2021

ថ្ងៃទី ២៣ មិនា នេះ OnePlus 9 Series នឹងបង្ហាញខ្លួនជាផ្លូវការហើយ ជាមួយនឹងអេក្រង់ LTPO OLED ក្នុងកម្រិត Refresh rates ពី 5Hz ដល់ 120Hz នឹងអាចបង្ហាញរូបភាព QHD 1440p។

តាមការសង្ស័យ OnePlus 9 និង OnePlus 9 Pro អាចនឹងបំពាក់មកជាមួយនឹងបច្ចេកវិទ្យាអេក្រង់ថ្មីដូចទៅនឹង OPPO Find X3 Series ដែរ ក្រៅពីនេះវាមានភាពស្រដៀងគ្នាច្រើនសម្រាប់ត្រកូល Flagships ទាំង២នេះ ដោយវាត្រូវបានផលិតក្នុងរោងចក្រតែមួយ នឹងយីហោទាំងពីរនេះទៀតសោតជ្រកក្រោមក្រុមមេតែមួយដូចគ្នា។

ទោះជាយ៉ាងណា OnePlus បានសម្រេចចិត្តចូលរួមការតេសន៍សាកល្បងអេក្រង់ DisplayMate និងទទួលបានលទ្ធផលជាទីគាប់ចិត្ត A+ ថែមទៀតផង។ វាមិនមានអ្វីប្លែកនោះទេដែលអេក្រង់ដែលបង្ហាញកម្រិតភាពច្បាស់បានល្អដល់ទៅ 10bit ជាមួយនឹង 1 billion colors, និងអាចជះពន្លឺបានល្អផងដែរ។

លើសពីនេះអេក្រង់ LPTO LED របស់ Samsung ដែលបំពាក់នៅលើ OnePlus 9 និង OnePlus 9 Pro ជាខ្លាំងជាងអេក្រង់ AMOLEDs ធម្មតានិងប្រើប្រាស់ថាមពលថ្មតិចជាងមុន។

ប៉ុន្តែអ្វីដែលជាក់ស្តែងនៅសល់តែ ៧ថ្ងៃតែប៉ុណ្ណោះក្នុងការដាក់បង្ហាញជាផ្លូវការ OnePlus 9 Series ដែលគ្រប់យ៉ាងយើងនឹងដឹងកាន់តែច្បាស់ជាមួយនឹង OnePlus 9 Series។ អ្វីដែលយើងចង់ដឹងកាន់តែខ្លាំងគឺតម្លៃរបស់ OnePlus 9 និង OnePlus 9 Pro ហើយមួយវិញទៀតនោះគឺព៌តមានពីការដាក់លក់នូវស្មាតហ្វូនធុនកណ្តាល OnePlus 9E ឬ 9R តែវាពិតជាមានបង្ហាញរួមគ្នាដែរឬទេ ឬក៏គ្រាន់តែជាព៌តមានក្លែងក្លាយ៕

ប្រភព៖ GSMArena

Share This Post: