សិល្បៈ

តារាចម្រៀងលោក បញ្ញា សិទ្ធ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ សូមអ្នកពាក់ព័ន្ធជាមួយលោកទៅធ្វើតេស្ត

BY
Khmernote Media
March 17, 2021

ចាប់តាំងពីមានព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ មក យើងសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ចំណែកឯនៅក្នុងរង្វង់សិល្បៈក៏មានអ្នកឆ្លងជំងឺនេះជាច្រើននាក់ផងដែរ ដែលមានដូចជា លោក អ៊ិន ទីតូ អ្នកនាង កែវ ចាន់ និមល អ្នកនាង សុគន្ធ នីសា លោក ណុប បាយ៉ារិទ្ធ កញ្ញា វី ឌីណែត និងមានអ្នកពាក់ព័ន្ធមួយចំនួនទៀតបានឆ្លងផងដែរ។

ថ្មីៗនេះ បើយោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក បញ្ញា សិទ្ធ បានឲ្យដឹងថា “សួស្តីបងប្អូនខ្ញុំបាទ បញ្ញា សិទ្ធ ថ្ងៃនេះម៉ោង ១១ យប់ថ្ងៃទី 16-03-2021 បានទទួលលទ្ធផលហេីយគឺ វិជ្ជមាន កូវិd ១៩ សូមបងប្អូនថែរក្សាសុខភាពផង 🙏🏻🙏🏻😭😭”។ ដូច្នេះសូមអ្នកដែលពាក់ព័ន្ធជាមួយរូបលោកធ្វើការតាមដានសុខភាព និងទៅធ្វើតេស្ត៕

Share This Post: