បច្ចេកវិទ្យា

Google ដាក់បង្ហាញឧបការណ៍ Nest Hub ជំនាន់ទី២ របស់ខ្លួនជាមួយនឹងមុខងារតាមដានដំណេករបស់អ្នក

BY
choung samrith
March 17, 2021

ក្រុមហ៊ុនយក្ស Google ទើបតែប្រកាសដាក់ចេញនូវឧបករណ៍ឆ្លាតវៃថ្មីមួយរបស់ខ្លួន គឺ Nest Hub ជំនាន់ទី២ ដែលវាបានធ្វើការកែប្រែទៅលើផ្នែក Hardware មួយចំនួន និងជាពិសេសបានបន្ថែមមកជាមួយនឹងមុខងារតាមដានដំណេករបស់អ្នកថែមទៀតផង។

The Nest Hub ជនាន់ថ្មីនេះត្រូវបានគេរចនាជាមួយនឹងគែមអេក្រង់តូចជាងមុន និងមានជម្រើស៤ព៌ណសម្រាប់ជ្រើសរើស ហើយជាមួយគ្នានេះវាក៏ត្រូវបានគេអោយដឹងថា វាផលិតចេញពីវត្ថុធាតុដើមកែឆ្នៃផងដែរ ដែលធ្វើបែបនេះវាជួយក្នុងការការពារបរិស្ថានទៀតផង។

ក្រៅពីការកែប្រែលើរូបរាងខាងក្រៅវាក៏បានបង្កើននូវសមត្ថភាពបន្លឺសម្លេងពិរោះជាងមុនដែលការធាក់បាស់ចេញមកបានខ្លាំងជាងមុនដល់ទៅ 50%។ សម្រាប់សេនស័រ Motion របស់វាវិញវាអនុញ្ញាតអោយយើងអាចចាក់បទចម្រៀង ឬផ្អាកការចាក់ចម្រៀងបានដោយយើងគ្រាន់តែប្រើដៃធ្វើកាយវិការដាក់មុខសេនស័រនឹងតែប៉ុណ្ណោះមិនដាច់ប៉ះជាមួយនឹងអេក្រង់ផ្ទាល់នោះទេ។ ដូចទៅនឹង Nest Mini និង Nest Audio ដែរ ដោយ Nest Hub ជំនាន់ថ្មីនេះវាអាចប្រើប្រាស់ជាឧបករណ៍ជំនួយការប្រើប្រាស់ប្រចាំថ្ងៃបានយ៉ាងងាយស្រួល(សម្រាប់ទីផ្សារអាមេរិកតែប៉ុណ្ណោះ) នឹងភ្ជាប់មកជាមួយនឹងមុខងារ Machine Learning ដែលវានឹងសិក្សាពីទម្លាប់នៃការប្រើប្រាស់របស់យើងប្រចាំថ្ងៃថែមទៀតផង។

ជាមួយនឹងមុខងារដែរគួរអោយចាប់អារម្មណ៍ជាងគេនោះគឺ Sleeping Sensing ដែលវាប្រើប្រាស់ជាមួយនឹង Motion Sensor ដើម្បីចាប់យកកាយវិការរបស់យើងនៅពេលដែលយើងកំពុងលង់លក់ក្នុងដំណេក និងតាមដានការគេងរបស់យើងសូម្បីតែការក្អក ឬស្រម៉ុករបស់យើងនាពេលគេងលក់។ Sleeping Sensing នេះវាក៏អាចផ្លាស់ប្តូរសីតុណ្ហភាពក្នុងបន្ទប់ បានដោយប្រើប្រាស់ការប្រដាប់ស្រូបសម្លេងរបស់វាស្តាប់ពីសម្លេងពេលគេង និងកាយវិការពេលគេងរបស់យើង។

ជាមួយនឹងព៌តមាននៃការគេងវានឹងផ្តល់អោយយើងនឹងពីស្ថានភាពការគេងរបស់យើងរៀងរាល់ថ្ងៃ ដោយមុខងារទៀតសោតគេក៏បានបញ្ជាក់ថាវាមិនប្រើប្រាស់ជាមួយនឹងប្រព័ន្ធ Camera នោះទេនៅលើ Nest Hub នេះ។

សម្រាប់ Nest Hub ជំនាន់ទី២ នេះទៀតសោតក៏ត្រូវបានគេដាក់អោយមានការកក់ទុកមុខផងដែរ ដែលតម្លៃរបស់វាត្រឹមតែ ១០០ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ដែលសព្វថ្ងៃវាមានវត្តមាននៅ អាមេរិក កាណាដា បារាំង និង អូស្រ្តាលី នៅតាម Google Store៕

ប្រភព៖ GSMArena

Share This Post: