សិល្បៈ

លោក បញ្ញា សិទ្ធ បានរៀបរាប់តាមទូរស័ព្ទពីមូលហេតុ ដែលធ្វើឲ្យលោកឆ្លងជំងឺកូវីដ១៩ (មានវីដេអូ)

BY
Khmernote Media
March 17, 2021

ចាប់តាំងពីមានព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ មក យើងសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ចំណែកឯនៅក្នុងរង្វង់សិល្បៈក៏មានអ្នកឆ្លងជំងឺនេះជាច្រើននាក់ផងដែរ ដែលមានដូចជា លោក អ៊ិន ទីតូ អ្នកនាង កែវ ចាន់ និមល អ្នកនាង សុគន្ធ នីសា លោក ណុប បាយ៉ារិទ្ធ កញ្ញា វី ឌីណែត និងមានអ្នកពាក់ព័ន្ធមួយចំនួនទៀតបានឆ្លងផងដែរ។ ថ្មីៗនេះ តារាចម្រៀងមួយរូបទៀត គឺលោក បញ្ញា សិទ្ធ បានប្រកាសជាសាធារណៈថារូបលោកបានតេស្តវិជ្ជមានជាមួយវីរុសកូវីដ១៩។

បន្ទាប់ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសម្រាកព្យាបាលរួចមក លោក បញ្ញា សិទ្ធ បានផ្តល់កិច្ចសំភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងស្រុក ដោយលោកបានឲ្យដឹងថា លោកចាប់ផ្តើមមានការអាការៈមិនស្រួលខ្លួន និងមានការសង្ស័យគឺនៅថ្ងៃទី ១២-១៣ ដោយសារតែស្ងួតក និងផ្តាសាយ ហើយលោកទៅធ្វើតេស្តនៅថ្ងៃទី១៥ បន្ទាប់មកថ្ងៃទី១៦ លទ្ធផលបង្ហាញមានវិជ្ជមានកូវីដ១៩តែម្តង។ លោកបានបញ្ជាក់ទៀតថា មូលហេតុឆ្លងជំងឺនេះ គឺដោយសារតែរូបលោកបានទៅជួបជុំកម្មវិធីឡើងផ្ទះមួយ គិតថាវាមិនអី ដោយសារតែមានគ្នាតែ៥-៦នាក់ ប៉ុន្តែនៅក្នុងនោះមានសមាជិកម្នាក់វិជ្ជមាន ទើបធ្វើឲ្យរូបលោកឆ្លងតែម្តង។ ចង់ដឹងលម្អិតយ៉ាងណានោះ មកស្តាប់កិច្ចសំភាសន៍របស់លោកខាងក្រោម៖

Share This Post: