ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មុននេះបន្តិចលោកស្នងការរង សែម គន្ធា ប្រកាសជាសះស្បើយពីជំងឺកូវីដ ១៩ ក្រោយលោក និងអ្នកនាំពាក្យធ្លាប់បដិសេធកន្លងទៅ

    BY Khmernote Media March 17, 2021
    មុននេះបន្តិចលោកស្នងការរង សែម គន្ធា ប្រកាសជាសះស្បើយពីជំងឺកូវីដ ១៩ ក្រោយលោក និងអ្នកនាំពាក្យធ្លាប់បដិសេធកន្លងទៅ

    កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ លោក មាស ឫទ្ធី ពិធីករព័ត៌មានល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ហង្សមាស បានអោយដឹងថា លោកស្នងការរងទទួលបន្ទុកផែនចរាចរណ៍ គឺលោក សែម គន្ធា បានបញ្ជាក់ប្រាប់លោកថា លោកមិនបានឆ្លងជំងឺកូវីដ-១៩ ដូចការផ្សព្វផ្សាយតៗគ្នាលើបណ្តាញសង្គមនោះទេ គ្រាន់តែលោកត្រូវធ្វើចត្តាឡីស័កតែប៉ុណ្ណោះ។ ការបកស្រាយនេះ បន្ទាប់ពីលោក ឬទ្ធី ហង្សមាស បានផ្សាយថា លោកទីតូ បានប្រាប់ថាឆ្លងកូវីដ១៩ពីលោកសែម គន្ធា។

    ចំណែកលោក​សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ក៏ធ្លាប់បាន ច្រានចោល ព័ត៌​មានថា លោក សែម សុគន្ធា មានវិជ្ជមានកូវីដ១៩ ផងដែរ។ លោកបានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា “សំខាន់យើងយោងតាមឯកសាររបាយការណ៍ប្រចាំថ្ងៃ របស់ក្រសួង បើចេញមកយ៉ាងម៉េច យើងថាយ៉ាងនោះ មិនមែនថា ឲ្យតែមនុស្សហ្នឹងឈឺសុទ្ធតែកូវីដនោះទេ។ មើលតែរបាយការណ៍ក្រសួងទៅដឹងហើយ បើអត់មានទេ យើងមិនអាចយោងលើសារនេះ សារនោះ ជាផ្លូវការនោះទេ”។

    ប៉ុន្តែនៅមុននេះបន្តិច ស្រាប់តែលោក សែម គន្ធា ស្នងការរងទទួលបន្ទុកផែនចរាចរណ៍ បានបញ្ជាក់នៅលើហ្វេសបុកផ្ទាល់ខ្លួន អរគុណទៅក្រុមគ្រូពេទ្យដែលព្យាបាល ដោយលោកបានសរសេរថា៖ ខ្ញុំបាទបានជាសះស្បើយ ពីការចត្តាឡីស័កចំនួន១៤ថ្ងៃនិងបានអនុញ្ញាតពីលោកគ្រូពេទ្យអោយចេញពីមន្ទីរពេទ្យ តែខ្ញុំនៅបន្តចត្តាឡីស័កចំនួន១៤ថ្ងៃទៀតព្រមទាំងគោរពអនុវត្ត នូវអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងវិធានការ ការពារ COVID-19 គឺ ( ៣ការពារ និង ៣កុំ )។ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពី ខ្ញុំបាទ សែម គន្ធា និងក្រុមគ្រួសារ ។

    Share This Post: