បច្ចេកវិទ្យា

បែកធ្លាយរូបរាងខ្នងខាងក្រោយស្មាតហ្វូនអេក្រង់បត់របស់ Xiaom ដែលត្រូវបានគេសង្ស័យថាវានឹងត្រូវគេដាក់ឈ្មោះ Mi Mix ក្រោយបាត់ឈ្មោះពីទីផ្សារជាយូរឆ្នាំ

BY
choung samrith
March 17, 2021

ស្មាតហ្វូនអេក្រង់បត់ថ្មីមួយទៀតត្រៀមចូលរួមប្រកួតប្រជែងក្នុងទីផ្សារថ្មីរបស់ Xiaomi បានបែកធ្លាយរូបរាងជាបណ្តើរហើយនៅក្នុងខែមិនានេះ ដែលវាបែកធ្លាយរូបភាពជាច្រើនចជាពិសេសរូបរាងខ្នងខាងក្រោយតែម្តង។ វាក៏ជាត្រកូល Mi Mix ជាមួយអេក្រង់បត់ចូលក្នុងដូចទៅនឹង Galaxy Fold Series និង​Huawei Mate X2 ដែរ។

ជាមួយនឹងរូបភាពបែកធ្លាយនោះទៀតសោត វាក៏មិនមានបំពាក់មកជាមួយនឹងអេក្រង់នោះទេជាមួយនឹងរូបភាពបែកធ្លាយនោះ តែវាបានបញ្ជាក់ថាវាបានបំពាក់មកជាមួយនឹង ៣គ្រាប់ តែវាមិនទាន់ប្រាកដ 100% នោះទេដោយការ Design ចុងក្រោយវាអាចនឹងមានការផ្លាស់ប្តូរ។

អ្វីដែលយើងភ្ញាក់ផ្អើលនោះគឺយើងបានឃើញនូវ Mix Logo នៅខ្នងខាងក្រោយរបស់ស្មាតហ្វូននោះសារជាថ្មីម្តងទៀត ព្រោះត្រកូល Mi Mix នេះយើងខានឃើញលក់នៅក្នុងទីផ្សារតាំងពីជំនាន់ Mi Mix 3 ប្រហែលជាង២ឆ្នាំមកហើយ។

ចំពោះរចនាបថរបស់ស្មាតហ្វូនអេក្រង់បត់ថ្មីរបស់ Xiaomi នេះត្រូវបានគេមើលឃើញថាវាមានភាពសាមញ្ញ ប់ូន្តែវាជាជម្រើសល្អមួយសម្រាប់ដែលអ្នកគ្រប់គ្នាចង់បាន ហើយសព្វថ្ងៃនេះទៀតសោត Xiaomi កំពុងធ្វើការអភិវឌ្ឍលើស្មាតហ្វូនអេក្រង់បត់ថ្មីរបស់ខ្លួននេះហើយ៕

ប្រភព៖ GSMArena

Share This Post: