សិល្បៈ

ទីបំផុត តារាចម្រៀង ឆន សុវណ្ណារាជ បានរួចផុតពីជំងឺកូវីដ១៩ ចង្រៃ ដោយលទ្ធផលតេស្តលើកទី៣ “អវិជ្ជមាន”

BY
Khmernote Media
March 18, 2021

ចាប់តាំងពីមានព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ មក យើងសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ចំណែកឯនៅក្នុងរង្វង់សិល្បៈក៏មានអ្នកឆ្លងជំងឺនេះជាច្រើននាក់ផងដែរ ដែលមានដូចជា លោក អ៊ិន ទីតូ អ្នកនាង កែវ ចាន់ និមល អ្នកនាង សុគន្ធ នីសា លោក ណុប បាយ៉ារិទ្ធ កញ្ញា វី ឌីណែត និងមានតារាមួយចំនួនទៀត ដែលជាប់ពាក់ព័ន្ធតម្រូវឲ្យធ្វើចត្តាឡីស័កផងដែរ។

ចំណែកឯតារាចម្រៀង ឆន សុវណ្ណារាជ ដែលជាអ្នកជាប់ពាក់ព័ន្ធជាមួយនឹងអ្នកវិជ្ជមាន ហើយតម្រូវឲ្យធ្វើចត្តាឡីស័ក និងយកសំណាកនោះ ឥលូវនេះលទ្ធផលតេស្តលើកទី៣ របស់បង្ហាញថា លោកមិនមានវិជ្ជមានកូវីដ១៩នោះទេ។ លោក ឆន សុវណ្ណារាជ បានឲ្យដឹងនៅលើគណនីហ្វេសប៊ុករបស់លោកថា “ទឹកដោះម្តាយថ្លៃ🙏🥰🙏 អរគុណគុណបុណ្យនឹងបារមីវត្ថុស័ក្តសិទ្ធតាមថែរក្សារកូនចៅ លិទ្ធផលធ្វើតេសលើកទី៣ ចុងក្រោយរបស់ខ្ញុំនោះគឺ អវិជ្ជមាន Negative បញ្ជាក់ថាខ្ញុំមិនមានមេរោគកូវិដ១៩នោះទេ ខ្ញុំឆ្លងផុតហើយ🙏🥰🙏 អរគុណណាស់សំរាប់ការជូនពរពីបងប្អូនទាំងអស់គ្នាខ្លាំងណាស់🙏 តែខ្ញុំបាទនៅតែបន្តធ្វើចត្តាឡីស័ក្តអោយគ្រប់ចំនួន១៤ថ្ងៃដដែល សូមមេត្តាការពារដោយប្រុងប្រយ័ត្នបំផុតទាំងអស់គ្នាណា តាមការណែនាំរបស់សម្តេចពុក ៣កុំ ៣ការពារ 🙏🥰🙏”៕

Share This Post: