ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុនអចលនទ្រព្យ Prince Real Estate បានចែកអំណោយជាសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃជូនដល់គ្រួសារក្រីក្រចំនួន ៨០៤គ្រួសារ នៅខណ្ឌចំការមនដែលរងផលប៉ះពាល់ដោយសារការផ្ទុះជំងឺក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

    BY Liny Chan March 18, 2021
    ក្រុមហ៊ុនអចលនទ្រព្យ Prince Real Estate បានចែកអំណោយជាសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃជូនដល់គ្រួសារក្រីក្រចំនួន ៨០៤គ្រួសារ នៅខណ្ឌចំការមនដែលរងផលប៉ះពាល់ដោយសារការផ្ទុះជំងឺក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ
    [ភ្នំពេញ ១៨ មីនា ២០២១] – ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group) (ហៅកាត់ថា “Prince Group”) ដែលជាក្រុមហ៊ុនពហុផលិតផលដ៏ធំនិងកំពុងមានភាពរីកចម្រើនលឿនជាងគេមួយនៅកម្ពុជា ហើយលោកប្រធាន- អ្នកឧកញ៉ា Chen Zhi បានឆ្លើយតបនឹងការអំពាវនាវរកជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងការផ្ទុះឡើងនៃជំងឺ Covid-19 ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១ ដោយប្រកាសផែនការបរិច្ចាគថវិកាចំនួន ៣ លានដុល្លារអាមេរិកចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងជំងឺរាតត្បាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជំនួយនេះធ្វើឡើងបន្ទាប់ពីការបរិច្ចាគថវិកាលើកដំបូងចំនួន ៣ លានដុល្លារអាមេរិកដែលបានបរិច្ចាគដោយអ្នកឧកញ៉ា Chen Zhi កាលពីខែធ្នូក្នុងឆ្នាំកន្លងទៅ ដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការទិញវ៉ាក់សាំងបង្ការជំងឺ Covid-19 ។

    លើសពីនេះទៅទៀត ការដើរតាមគន្លងរបស់សម្ព័ន្ធក្រុមហ៊ុន Prince Group និងលោកប្រធាន Chen Zhi ក្រុមហ៊ុន Prince Real Estate ដែលជាសមាជិកមួយរបស់សម្ព័ន្ធក្រុមហ៊ុន Prince Group បានចែកអំណោយជាស្បៀងអាហារចាំបាច់មួយចំនួនជូនដល់គ្រួសារចំនួន ៨០៤គ្រួសារដែលកំពុងជួបប្រទះការខ្វះខាត និងកងកម្លាំងនគរបាលចំនួន ២៣៤រូប ប្រចាំនៅខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលរងគ្រោះដោយសារការផ្ទុះឡើងនៃជំងឺ Covid-19 ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១ ។

    ខណៈពេលដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់ជូនជំនួយឧបត្ថម្ភដែលមិនធ្លាប់មានពីមុនមកស្មើនឹង ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) សរុបចំនួន ១.១៦ពាន់លានដុល្លារ សម្ព័ន្ធក្រុមហ៊ុន Prince Group យល់ថាក្រុមហ៊ុន សហគ្រាសឯកជនចាំបាច់ត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការងើបឡើងវិញក្រោយវិបត្តិនៃការរីករាលដាលជំងឺនេះផងដែរ ។

    ការបរិច្ចាគចុងក្រោយនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររួមលើវិស័យបរិស្ថាន សង្គមនិងអភិបាលកិច្ច (ESG) សម្រាប់ក្រុមហ៊ុនជាសមាជិកតាមការគូសបញ្ជាក់របស់សម្ព័ន្ធក្រុមហ៊ុន Prince Group ។ ចំណុចគន្លឹះមួយនៃយុទ្ធសាស្ត្រនេះ គឺការបរិច្ចាគថវិកាចំនួន ៣លានដុល្លារអាមេរិករបស់លោកប្រធាន Chen Zhi នឹងជួយដល់រាជរដ្ឋាភិបាលកម្ពុជាឈានដល់គោលដៅរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាជនយ៉ាងហោចណាស់ ៨០% ឬស្មើនឹងជិត ១៣លាននាក់ ដែលនេះគឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធក្រុមហ៊ុនចំពោះទំនួលខុសត្រូវសង្គមនៅកម្ពុជា។ ក្នុងនោះផងដែរ ក្រុមហ៊ុន Prince Real Estate បានឧបត្ថម្ភអង្ករសរុប ១៦,០៨០គីឡូក្រាម មីចំនួន ៨០៤កេស ទឹកត្រី ៨០៤យួរ និងទឹកស៊ីអ៊ីវ ៨០៤យួរ ជូនដល់គ្រួសារមួយចំនួន រួមជាមួយទឹកបរិសុទ្ធ ៥០០កេស និងភេសជ្ជៈចំនួន ២០០កេសសម្រាប់មន្រ្តីនគរបាលចំនួន ២៣៤រូប ដែលកំពុងបំពេញការងារដោយមិនគិតពីការនឿយហត់នៅតាមទីតាំងចំនួន ៣៣កន្លែងក្នុងខណ្ឌចំការមន ដែលជាតំបន់រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារការផ្ទុះឡើងនូវជំងឺ Covid-19 ដែលនៅជិតទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធក្រុមហ៊ុន Prince Group ។

    “ក្នុងនាមជាសម្ព័ន្ធក្រុមហ៊ុនមួយដែលខិតខំធ្វើឱ្យប្រសើរឡើងនូវការរស់នៅរបស់សហគមន៍មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា វាជាកាតព្វកិច្ចរបស់ពលរដ្ឋក្នុងការធ្វើការជាដៃគូជាមួយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងមន្ត្រីនៃរដ្ឋបាលខណ្ឌចំការមន។ ការផ្ទុះឡើងនូវជំងឺរាតត្បាតក្នុងសហគមន៍បានជះឥទ្ធិពលដល់ជីវិតរស់នៅរបស់បងប្អូនប្រជាជនជាច្រើននៅក្នុងខណ្ឌមួយនេះ ហើយយើងជឿជាក់ថា សកម្មភាពឆ្លើយតបរហ័ស និងច្បាស់លាស់នឹងធ្វើឱ្យមានការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការធានាឱ្យមានការងើបឡើងវិញដ៏រឹងមាំសម្រាប់សហគមន៍” នេះបើតាមប្រសាសន៍របស់លោក Steven Wang ដែលជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Prince Real Estate ។

    គំនិតផ្តួចផ្តើមនេះគ្រាន់តែជាគំនិតមួយក្នុងចំណោមសកម្មភាពជាច្រើនដែលសម្ព័ន្ធក្រុមហ៊ុន Prince Group បានរៀបចំឡើងប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័សក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។

    កាលពីខែមុន មូលនិធិសប្បុរសធម៌ព្រីនស៍ ដែលជាអង្គភាពសប្បុរសធម៌មួយរបស់សម្ព័ន្ធក្រុមហ៊ុន Prince Group បានចែកអំណោយជាសម្ភារៈថែទាំសុខភាពជូនដល់ប្រជាជនចំនួន ៥០០គ្រួសារ ដែលរស់នៅក្នុងភូមិអុង ស្រុកព្រៃនប់ ប្រទេសកម្ពុជា ដែលស្ថិតនៅជិតទីតាំងគម្រោងទីក្រុងរាម ដែលមានទឹកប្រាក់ចំនួន ១៦ពាន់លានដុល្លារអាមេរិកនៅលើផ្ទៃដីចាក់បំពេញទំហំ ៨៤៣ហិកតា ដែលកំពុងតែធ្វើការអភិវឌ្ឍស្ថិតនៅជិតអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ។ គម្រោងទីក្រុងរាមគ្រោងនឹងផ្លាស់ប្តូរមុខមាត់តំបន់នេះ ដោយសម្ព័ន្ធក្រុមហ៊ុន Prince Group នៅតែមានការគិតគូរចំពោះសហគមន៍មូលដ្ឋានក្រោមការពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំមូលដ្ឋានដើម្បីស្វែងយល់ពីតម្រូវការសហគមន៍នាពេលអនាគត។

    សម្ព័ន្ធក្រុមហ៊ុន Prince Group នឹងបន្តជួយដល់ប្រជាជនកម្ពុជាដោយការចែកអំណោយសម្ភារៈចាំបាច់ជូនដល់ប្រជាជន ខណៈដែលការអនុវត្តគំនិតផ្តួចផ្តើមសហគមន៍សំខាន់ៗ និងការធ្វើការជាមួយដៃគូដែលមានទំនួលខុសត្រូវខាងសង្គមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងឆ្ពោះទៅរកការផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay