ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាលាគណខេត្តសៀមរាប ធ្វើលិខិតស្នើសុំឲ្យរាជរដ្ឋាភិបាល ថ្កោលទោស លោក ផែង វណ្ណៈ ដែលបានប្រមាថព្រះ​មហាវិមលធម្ម​ ពិន​ សែម និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប

    BY Khmernote Media March 18, 2021
    សាលាគណខេត្តសៀមរាប ធ្វើលិខិតស្នើសុំឲ្យរាជរដ្ឋាភិបាល ថ្កោលទោស លោក ផែង វណ្ណៈ ដែលបានប្រមាថព្រះ​មហាវិមលធម្ម​ ពិន​ សែម និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប

    កាលពីពេលថ្មីៗនេះផ្ទុះប្រតិកម្មយ៉ាងខ្លាំងមួយពីសំណាក់មហាជនពេញបណ្តាញសង្គម Facebook ជាពិសេសព្រះសង្ឃនៅក្នុងប្រទេស ក្រោយពេលលោក ផែង វណ្ណៈ បានធ្វើការ Live វិដេអូប្រមាថ ទៅដល់ ព្រះ​មហាវិមលធម្ម​ ពិន​ សែម ដែលបានប្រើប្រាស់វិន័យវត្តក្នុងការប្រៀនប្រដៅសិស្ស។ នៅក្នុងសារបញ្ចេញមតិ គេឃើញ លោក ផែង វណ្ណៈ បានសរសេរប្រមាថ ទៅដល់ ព្រះ​មហាវិមលធម្ម​ ពិន​ សែម ថា “បានចៅអធិវត្តអប់រំបែបនេះ បានបុណ្យណាស់ តែបើវាយកូនខ្ញុំ ដឹងតែក្បាលដល់ដីហើយ សុខចិត្តជាប់គុក” ។ យោងតាមសម្ដីរបស់លោក ផែង វណ្ណៈ មានមហាជនជាច្រើន ក៏ដូចជាសង្ឃជាច្រើនអង្គ បានសម្ដែងការមិនពេញចិត្ត ព្រោះសម្ដីនេះសបញ្ជាក់ឲ្យឃើញថា ជាការលើកទឹកចិត្តឲ្យមានអំពើហិង្សា ក៏ដូចជាអំពើព្រៃផ្សៃក្នុងសង្គម ខណៈដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធ​​ ខំប្រឹងទប់ស្កាត់ជាដាច់ខាត។

    ថ្មីៗនេះដែរ សាលាគណខេត្តសៀមរាប បានធ្វើសំណើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ដែលបានប្រមាថសមាជិកថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប ដែលសំណើរនេះធ្វើឡើង តាមរយៈសម្តេចព្រះមហាសុមេធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។

    គួរបញ្ជាក់ផងដែរថា ក្រោយពេលដែលលោក ផែង វណ្ណៈ ធ្វើការប្រមាថធ្ងន់ៗទៅដល់ ព្រះ​មហាវិមលធម្ម​ ពិន​ សែម មហាជនជាច្រើន និងមន្ត្រីធំៗរបស់រដ្ឋាភិបាល បានចេញមុខប្រតិកម្មយ៉ាងចាស់ដៃ និងបញ្ជាក់ថាមិនគួរណាលោក ផែង វណ្ណៈ ហ៊ានប្រើពាក្យប្រមាថធ្ងន់ៗដល់ ព្រះ​មហាវិមលធម្ម​ ពិន​ សែម ដែលជាព្រះសង្ឃមានស្នាដៃច្រើននៅក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ សូមអានលិខិតនិងរូបភាពជាច្រើនទៀតនៅខាងក្រោម៖

    Share This Post: