ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌមានជ័យ ធ្វើកំណត់ហេតុ ប្រគល់ផ្ទះជូនលោកស្រី វេង សុម៉ាលី ភរិយា លោក ឡៅ វណ្ណា វិញបន្ទាប់ពីធ្វើ ចតាឡីស័ក គ្រប់ចំនួនថ្ងៃដែលបានកំណត់!
BY Khmernote Media
March 18, 2021
រាជធានីភ្នំពេញ៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១:០០នាទី នៅគោលដៅផ្ទះលេខ៥៧ ផ្លូវបេតុង ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាលំនៅដ្ឋានរបស់សពបងប្រុស ឡៅ វណ្ណា បានបើកឲ្យដំណើរការចេញចូលធម្មតាវិញហើយ ដែលគោលដៅនេះត្រូវបានដាក់ធ្វើចត្តាឡីស័កគ្រប់ចំនួនថ្ងៃដែលបានកំណត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយក្រុមគ្រួសារគាត់ទាំងអស់ក៍ទទួលបានលទ្ធផលអវិជ្ជមាន ចំនួនពីរលើកផងដែរ។ សូមជូនពរបងស្រី និងកូនៗ ទទួលបានសុខភាពល្អ សំណាងល្អ ជៀសឆ្ងាយពីជំងឺរាតត្បាតនេះ គ្រប់គ្នា ៕





ដោយ៖ បងម៉េង ខ្មែរណូត