ព័ត៌មានជាតិ
មុននេះ ក្រុមគ្រូពេទ្យបានចុះយកសំណាកមនុស្សចំនួន ៤០នាក់នៅបណ្ណាគារ IBC ផ្លូវកម្ពុជាក្រោម
BY Khmernote Media
March 18, 2021
យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ គណបញ្ជាការឯកភាពខណ្ឌ បានសហការជាមួយក្រុម គ្រូពេទ្យ មកយកសំណាករកមេរោគកូវីដ១៩ នៅទីតាំង បណ្ណាគារ IBC ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូទី២ ចំនួន៤០នាក់ ២៦ស្រី ជាមួយនោះដែរក្រុមការងារបានណែនាំ អោយអនុវត្តវិធានសុវត្ថិភាព. ៣កុំ ៣ការពារ និងធ្វើចតាលីសក័ ១៤ថ្ងៃ អោយបានត្រឹមត្រូវ៕

