ព័ត៌មានជាតិ
មុននេះបន្តិច រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាបណ្ណរបស់លោកផែង វណ្ណៈ ដោយម្ចាស់អាជ្ញាបណ្ណបានជេរប្រមាថចំពោះព្រះសង្ឃ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនា
BY Khmernote Media
March 18, 2021
មុននេះបន្តិចក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសសម្រេចលុបចោលអាជ្ញាបណ្ណរបស់លោកផែង វណ្ណៈ ដែលមានគេហទំព័រឈ្មោះ www.phengvannaknews.com នេះបើតាមមន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានបានផ្ញើមកកាន់អង្គភាពខ្មែរណូតមុននេះ។ នៅក្នុងប្រកាសរបស់ក្រសួងបានបញ្ជាក់ថាមូលហេតុនៃការលុបនេះ ដោយសារម្ចាស់អាជ្ញាបណ្ណបានជេរប្រមាថចំពោះព្រះសង្ឃ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

ជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាម៉ីខ្លួនបានធ្វើកិច្ចសន្យាតម្កល់ទុកនៅក្រសួងព័ត៌មាន៕



