“គោជល់លេខនាំសំណាង” សន្សំក្រវិលកំប៉ុងកាន់តែច្រើន ឱកាសឈ្នះរង្វាន់ក៏កាន់ច្រើនពីភេសជ្ជៈប៉ូវកម្លាំងគោជល់
ថ្មីទៀតហើយ! កម្មវិធី «គោជល់លេខសំណាង» សន្សំក្រវិលកំប៉ុងកាន់តែច្រើន ឱកាសឈ្នះរង្វាន់ក៏កាន់ច្រើន! ភេសជ្ជៈប៉ូវកម្លាំង គោជល់ ផ្តល់រង្វាន់ដ៏មហាសាលដល់អតិថិជនរបស់ខ្លួន ដែលតែងតែគាំទ្រក៏ដូចជាជាវភេសជ្ជៈប៉ូវកម្លាំងគោជល់យកទៅពិសារ។


ទស្សនាការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៥:៤៥នាទី ដល់ម៉ោង ៦:០០ល្ងាច ដើម្បីផ្ទៀងផ្ទាត់លេខ ៨ ខ្ទង់នៅលើក្រវិលកំប៉ុងភេសជ្ជៈ គោជល់ របស់លោកអ្នក ដើម្បីឈ្នះទឹកប្រាក់ចំនួន ១០,០០០ដុល្លា (មួយម៉ឺនដុល្លារ) និងធ្វើការផ្ទៀងផ្ទាត់លេខ ៤ ខ្ទង់នៅខាងចុងនៅលើក្រវិលកំប៉ុងភេសជ្ជៈ គោជល់ ដើម្បីឈ្នះទឹកប្រាក់ ១០ដុល្លារ (ដប់ដុល្លារ)។


កម្មវិធីចាប់រង្វាន់នឹងចាប់ផ្តើមនៅថ្ងៃទី២ ខមេសា ២០២១ នេះ ដូច្នេះសូមអតិថិជនរបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ តាមដានលទ្ធផលនៃការចាប់រង្វាន់តាមរយៈការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ លោកអ្នកក៏អាចផ្ទៀងផ្ទាល់លទ្ធផលតាមរយៈ ហ្វេសប៊ុកផេក Red Bull Facebook Page បានផងដែរ។ ស្កែនលេខកូដ QR នៅនឹងទីតាំងដែលលោកអ្នកបានជាវភេសជ្ជៈ គោជល់ ឬសាកសួរព័ត៌មានអ្នកលក់រាយដែលនៅក្បែរអ្នក។
ប្រសិនបើសប្តាហ៍នេះអ្នកមិនបានឈ្នះសូមកុំបោះចោលក្រវិលកំប៉ុងរបស់អ្នកអោយសោះព្រោះលោកអ្នកនៅតែមានឱកាសឈ្នះនៅសប្តាហ៍ក្រោយៗទៀត រហូតដល់បំណាច់ឆ្នាំ ២០២១ ។
ប្រញាប់ឡើង! ចាប់ផ្តើមសន្សំក្រវិលកំប៉ុងភេសជ្ជៈ គោជល់ ដែលមានពាក្យ “អរគុណ” ឥឡូវនេះ សន្សំកាន់តែច្រើន នោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់កាន់តែច្រើនពីកម្មវិធី “គោជល់លេខសំណាង”។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ Facebook Page: Red Bull Cambodia ឬចូលទៅកាន់គេហទំព័រ www.rbluckynumber.com ។
សូមបញ្ជាក់ដែរថា សម្រាប់អ្នកឈ្នះរង្វាន់ទី១ទឹកប្រាក់ ១០,០០០ ដុល្លារ (មួយម៉ឺនដុល្លារ) សូមទំនាក់ទំនងមកកាន់ លេខទូរស័ព្ទ ០៧៧ ៥៩៩ ៨៥៩ ដើម្បីទទួលរង្វាន់។ ដោយឡែកសម្រាប់អ្នកដែលឈ្នះរង្វាន់ទី២ទឹកប្រាក់ ១០ ដុល្លារ (ដប់ដុល្លារ) សូមយកទៅប្តូរនៅដេប៉ូគោជល់ដែលនៅជិតលោកអ្នកបំផុត។ សូមភ្ជាប់មកជាមួយនូវក្រវិលកំប៉ុងភេសជ្ជៈ គោជល់ មានពាក្យ «អរគុណ» ដែលត្រូវរង្វាន់ នៅពេលលោកអ្នកមកបើកយករង្វាន់៕

ទស្សនាវីដេអូខ្លីសូមចុច៖