សិល្បៈ

Breaking News ! ម្តាយតារាចម្រៀង វី ឌីណែត បានទទួលមរណភាព អំឡុងពេលសម្រាកព្យាបាលជំងឺកូវីដ-១៩

BY
Khmernote Media
March 19, 2021

នៅមុននេះបន្តិចបើតាមការបង្ហោះនៅលើបណ្តាញសង្គម Facebook បានអោយដឹងថាម្តាយរបស់តារាចម្រៀង វី ឌីណែត និងជាភរិយារបស់តារាចម្រៀងជើងចាស់ ហ៊ួ ឡាវី បានទទួលមរណភាព ក្នុងអំឡុងពេលសម្រាកព្យាបាលជំងឺកូវីដ-១៩។ ទោះជាយ៉ាងណាក្តី ក្រសួងសុខាភិបាល មិនទាន់បានបញ្ជាក់ពីមរណភាពរបស់ម្តាយតារាចម្រៀងស្រីល្បីឈ្មោះរូបនេះនៅឡើយទេ ខណៈដែល សិល្បៈករ សិល្បៈការនី ជាច្រើនបានបង្ហោះសាររំលែកទុក្ខចំពោះក្រុមគ្រួសាររបស់កញ្ញា វី ឌីណែត។

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុនកញ្ញា វី ឌីណែត បានបង្ហោះសារថាម្តាយរបស់នាងបានធ្វើទុក្ខធ្ងន់ រហូតក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះបន្ទាន់ ស្របពេលដែលប្អូនស្រីពៅបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ ខណៈពេលដែលឪពុករបស់នាង គឺលោក ហ៊ួ ឡាវី កំពុងធ្វើចត្តាឡីស័កនៅផ្ទះ៕

Share This Post: