ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វិបត្តិកូវីដ លោកតាអាយុ៧០ឆ្នាំ រត់ម៉ូតូឌុបមួយថ្ងៃបានត្រឹម ១ម៉ឺនរៀល ពេលនេះទទួលបានការឧបត្ថម្ភពីអ្នកនាងទ្រីដាណា រហូតដល់ទៅ…

    BY Khmernote Media March 19, 2021
    វិបត្តិកូវីដ លោកតាអាយុ៧០ឆ្នាំ រត់ម៉ូតូឌុបមួយថ្ងៃបានត្រឹម ១ម៉ឺនរៀល ពេលនេះទទួលបានការឧបត្ថម្ភពីអ្នកនាងទ្រីដាណា រហូតដល់ទៅ…

    លោកតាអាយុប្រហែល 75ឆ្នាំ មានមុខរបររត់ម៉ូតូឌុប លោកតារត់ម៉ូតូឌុបនៅក្បែរ KOl សាលាវ៉ាន់ដា ផ្លូវម៉ៅសេទុង នៅក្នុងវិបត្តិកូវីដនេះលោកតាពិបាករកចំណូលខ្លាំងហើយ ឥលូវនេះអ្នកនាងទ្រីដាណា បានឧបត្ថម្ភជួយលោកតាដោយអ្នកនាងអញ្ជើញលោកតាមកផ្ទះនិងបានរៀបរាប់ថា៖ បានជួបលោកពូ ដែលរត់ម៉ូតូឌុបនោះហើយ។ អាណិតគាត់ណាស់ សួរទៅអាយុ ៧០ឆ្នាំ តែនៅរត់ម៉ូតូឌុប រកលុយបង់បន្ទប់ជួលគេ។

    គាត់មានប្រពន្ធ កូន៣នាក់ទៀត តែជាអ្នកធ្វើការអនាម័យទាំងអស់។ ឥឡូវកូវីដចឹង គាត់រត់ឌុបអត់បានទេ គាត់បានមួយថ្ងៃ 1ម៉ឺនរៀលអីហ្នឹង មិនទាន់កាត់ថ្លៃសាំងផង😢😢😢 ខ្ញុំជួយដោះស្រាយជីវភាពគាត់ ៥លានរៀល និងអាហារគ្រឿងហូបចុកប្រើប្រាស់មួយចំនួន ដើម្បីគាត់ទុកប្រើ។ គាត់នៅរត់ឌុបម្ដុំសាលាវ៉ាន់ដា បើមានឥវ៉ាន់អី រកគាត់ដឹកទៅ។ កុំភ្លេចការពារខ្លួនពីកូវីដផងបងប្អូន សង្ឃឹមថាវានឹងវិនាសរលាយបាត់ឆាប់ៗ ឱ្យបងប្អូនប្រកបមុខរបរ មានការងារធ្វើ រកចំណូលបានដូចមុនវិញ ៕

     

    Share This Post: