ព័ត៌មានជាតិ
កំសត់ណាស់! ដឹងសភាពម្តាយមិនស្រួល កូនស្រីផ្ញើសំបុត្រទៅកាន់ក្រុមគ្រូពេទ្យអោយបំពេញបំណងចុងក្រោយបែបនេះ បើសិនសង្គ្រោះម្តាយមិនបាន
BY Khmernote Media
March 19, 2021
នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានធ្វើការប្រកាសជាផ្លូវការពីករណីស្ត្រីវ័យ៦២ឆ្នាំ ជនជាតិខ្មែរម្នាក់បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ដែលជាករណីទី២នៅកម្ពុជា ហើយស្ត្រីរូបនោះត្រូវបានគេស្គាល់ថាជាម្តាយរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺកញ្ញា វី ឌីណែត និងជាភរិយាតារាចម្រៀងជើងចាស់គឺលោក ហួ ឡាវី។

អ្វីដែលធ្វើឲ្យមហាជនរំជួលចិត្តអាណិតអាសូរបំផុតនោះ គឺកូនស្រីរបស់លោក ហួ ឡាវី ឈ្មោះ វី លីដា បានសរសេរសំបុត្រចុងក្រោយមួយសន្លឹកផ្តែផ្តាំឲ្យក្រុមគ្រូពេទ្យជួយបំពេញបំណងចុងក្រោយរបស់គាត់ ប្រសិនបើមិនអាចជួយសង្គ្រោះជីវិតម្តាយរបស់គាត់បាន។ សំបុត្រមួយច្បាប់នោះធ្វើឲ្យមហាជនអាណិតអាសូរយ៉ាងខ្លាំងពេលបានអានហើយ។ សូមអានខ្លឹមសារសំបុត្រខាងក្រោម៖

