ខ្មែរណូត

ស្វែងរក

  • PR

    ឥឡូវនេះ! អតិថិជនអាចទិញបន្លែសាច់ស្រស់ តាមរយៈ Wing App

    BY Liny Chan March 19, 2021
    ឥឡូវនេះ! អតិថិជនអាចទិញបន្លែសាច់ស្រស់ តាមរយៈ Wing App

    ហាង លក់គ្រឿងទេស បន្លែស្រស់ សាច់ស្រស់ ផ្លែឈើស្រស់ល្បីៗជាច្រើននៅរាជធានីភ្នំពេញ បានរួមគ្នាដាក់លក់ផលិតផលរបស់ពួកគេតាមរយៈ វីងម៉ល(WingMall) ដែលជាទីផ្សារអេឡិចត្រូនិចដ៏ទំនើប និងពេញនិយមនៅកម្ពុជា។

    ដើម្បីជួយសម្រួល និងកាត់បន្ថយហានិភ័យដល់អតិថិជនពីជំងឺកូវីដ១៩ ឥឡូវនេះពួកគេ អាចធ្វើការបញ្ជាទិញ កសិផល សាច់ ត្រី បន្លែ គ្រឿងទេស ម្ហូបអាហារ ភេសជ្ជៈនិងផលិតផលជាច្រើនផ្សេងទៀតជាមួយហាង Alliment, Strokesy, Kiwi Mart, Fairplus និងហាងល្បីៗជាច្រើនផ្សេងទៀតនៅលើវីងម៉ល(WingMall)។

    ជាមួយកម្មវិធីស្មាតហ្វូនវីង(Wing Money App) អតិថិជន គ្រាន់តែចូលទៅកាន់មុខងារ “វីងម៉ល” (WingMall) នោះ ពួកគេ នឹងអាចបញ្ជាទិញផលិតផលជាច្រើនជាមួយហាងរាប់រយនៅរាជធានីភ្នំពេញ ព្រមទាំងទទួលបានសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរហូតដល់១០គីឡូម៉ែត ក្នុងរាជធានីភ្នំពេញ និងមានឱកាសឈ្នះរង្វាន់ជាច្រើនផ្សេងទៀត។

    អតិថិជនទាំងអស់អាចរីករាយជាមួយការសន្សំពិន្ទុ Wingpoint ដើម្បីប្តូរយករង្វាន់ជាច្រើនផងដែរ។ សម្រាប់អតិថិជនវីងដែលសន្សំបាន៥០០ពិន្ទុក្នុងមួយសប្តាហ៍ នឹងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone 12 Pro មួយគ្រឿង ហើយអ្នកដែលសន្សំបាន៥០០០ពិន្ទុក្នុងមួយខែ ក៏អាចមានឱកាសឈ្នះរង្វាន់ម៉ូតូហុងដា Zoomer X មួយគ្រឿងផងដែរ។

    រក្សាសុវត្ថិភាព និងចំណាយពេលដ៏ផ្អែមល្ហែមជាមួយគ្រួសារជាទីស្រលាញ់របស់អ្នក ពុំចាំបាច់ចេញពីផ្ទះជាមួយការបញ្ជាទិញគ្រឿងទេស និង ម្ហូបអាហារពី #WingMall ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay