ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចយាយ ព្រះរាជទានព្រះរាជសាររំលែកទុក្ខ និងព្រះរាជទ្រព្យចំនួន ៣ពាន់ដុល្លារ ជូនលោក ហួរ ឡាវី ដែលបាត់បង់ភរិយា ដោយសារជំងឺកូវីដ១៩

    BY Khmernote Media March 20, 2021
    សម្តេចយាយ ព្រះរាជទានព្រះរាជសាររំលែកទុក្ខ និងព្រះរាជទ្រព្យចំនួន ៣ពាន់ដុល្លារ ជូនលោក ហួរ ឡាវី  ដែលបាត់បង់ភរិយា ដោយសារជំងឺកូវីដ១៩

    នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសជាផ្លូវការ អំពីករណីស្ត្រីវ័យ៦២ឆ្នាំ ជនជាតិខ្មែរម្នាក់បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ដែលជាករណីទី២នៅកម្ពុជា ហើយស្ត្រីរូបនោះត្រូវបានគេស្គាល់ថាជាម្តាយរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺកញ្ញា វី ឌីណែត និងជាភរិយាតារាចម្រៀងជើងចាស់គឺលោក ហួ ឡាវី។

    សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ វររាជមាតាជាតិខ្មែរ ក្នុងសេរី ភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខ និងព្រះរាជទ្រព្យចំនួន ៣០០០ដុល្លារ ជូនលោក ហួរ ឡាវី ស្វាមីសពអ្នកស្រី ងួន សុផាន្នី ដែលបានទទួលមរណភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយជំងឺកូវីដ១៩។

    Share This Post: