ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រលំទ្វាររបងវត្តទឹកថ្លា ឆក់យកអាយុជីវិតស្ត្រីម្នាក់មួយប៉ប្រិចភ្នែក

    BY Khmernote Media March 20, 2021
    រលំទ្វាររបងវត្តទឹកថ្លា ឆក់យកអាយុជីវិតស្ត្រីម្នាក់មួយប៉ប្រិចភ្នែក

    រាជធានីភ្នំពេញ៖ ស្ត្រីជនជាតិខ្មែរម្នាក់បានបែកក្បាលស្លាប់ ពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីពេទ្យ ខណៈដើរចេញពីវត្តមកបើកទ្វាររបងវត្តឲ្យបុរសជនជាតិបរទេសម្នាក់ជិះម៉ូតូចូលត្រូវបានដួលរលំសង្កត់ពីលើពេញទំហឹង កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្លោងទ្វារវត្តទឹកថ្លា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    សាកសពស្ត្រីរងគ្រោះខាងលើមិនស្គាល់អត្តសញ្ញាណនោះទេ ស្នាក់នៅក្នុងវត្តទឹកថ្លា មុខរបរជាអ្នករៀបចំសាកសព។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសជនជាតិបរទេសម្នាក់ជិះម៉ូតូម៉ាកហុងដាឃ្លិកពណ៌សមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IP-2901មកឈប់នៅមុខក្លោងទ្វារវត្តទឹកថ្លានៅចំនុចទីតាំងកើតហេតុខាងលើ ស្រាប់តែមួយសន្ទុះក្រោយមកក៍ឃើញស្ត្រីជាជនរងគ្រោះបានដើរចេញពីក្នុងវត្តមកបើកទ្វារដើម្បីឲ្យបុរសជនជាតិបរទេសជិះម៉ូតូចូល។

    ប្រភពដដែលបានបន្តទៀតថាលុះបើកទ្វាររួចហើយស្ត្រីជនរងគ្រោះខាងលើនឹងបុរសជនបរទេសមិនទាន់នាំគ្នាចូលក្នុងវត្តនោះទេ។ ដោយអង្គុយនិយាយលេងមួយសន្ទុះ ក្រោយមកស្ត្រីជាជនរងគ្រោះនឹងបុរសជនជាតិបរទេសខាងលើមិនដឹងនិយាយគ្នាពីអ្វីនោះទេដោយស្ត្រីជនរងគ្រោះបានដើរចូលទៅក្នុងវិញរួចក៏ទាញទ្វារបិត ស្រាប់តែដួលរលំសង្កត់ពីលើពេញទំហឹងបណ្ដាលឲ្យបែកក្បាលរងរបួសធ្ងន់ធ្ងរ បន្ទាប់ក៏មានការភ្ញាក់ផ្អើលរបស់បងប្អូនប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុខាងលើ នាំគ្នាចូលទៅជួយលើកទ្វារចេញ ដើម្បីយកជនរងគ្រោះបញ្ជូនតាមរថយន្តទៅសង្គ្រោះបន្ទាន់ទៅសង្គ្រោះឯមន្ទីរពេទ្យភ្លាមៗដែរ តែអកុសលជនរងគ្រោះរបួសធ្ងន់ធ្ងរពេកបានដាច់ខ្យល់ស្លាប់នៅឯមន្ទីរពេទ្យយ៉ាងអាណោចអាធម៌។ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកមកពីកន្លែងកើតហេតុវិញ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកពិនិត្យនៅនឹងកន្លែងកើតហេតុរួចធ្វើកំណត់ហេតុ ប្រគល់សាកសពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: