ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា ព្រឹកនេះ គ្រូពេទ្យចុះទៅយកអ្នកជម្ងឺកូវីដ១៩ ម្នាក់នៅផ្ទះសំណាក់ គឹម សួគ៌ ក្នុងសង្កាត់ផ្សារថ្មីទី២
BY Khmernote Media
March 20, 2021
យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទីនេះ ក្រុមគ្រូពេទ្យ បានបន្តចុះយកអ្នកជម្ងឺ កូវីដ១៩ ចំនួន០១ នាក់ទៀត ភេទប្រុស ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ។

សូមបញ្ជាក់ថា អ្នកជម្ងឺបានស្នាក់ នៅផ្ទះសំណាក់ គឹម សួគ៌ ក្នុង សង្កាត់ផ្សារថ្មីទី២ ពេលនេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានបិទទ្វាផ្ទះសំណាក់ បណ្តោះអាសន្ន ដើម្បីអោយក្រុមគ្រួពេទ្យ បន្តយកសំណាក់អ្នកប៉ះពាល់ផ្សេងៗ ទៀត៕

