ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាលាខណ្ឌទួលគោក ឲ្យដឹងថា កូនស្រីរបស់បុរសដែលទទួលមរណភាពដោយសារកូវីដ នៅព្រឹកនេះត្រូវគ្រូពេទ្យចុះមកយកទៅព្យាបាល ក្រោយមានអាការៈមិនស្រួលខ្លួនបែបនេះ (មានវីដេអូ)

    BY Khmernote Media March 20, 2021
    សាលាខណ្ឌទួលគោក ឲ្យដឹងថា កូនស្រីរបស់បុរសដែលទទួលមរណភាពដោយសារកូវីដ នៅព្រឹកនេះត្រូវគ្រូពេទ្យចុះមកយកទៅព្យាបាល ក្រោយមានអាការៈមិនស្រួលខ្លួនបែបនេះ (មានវីដេអូ)

    យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងថា នៅព្រឹកថ្ងៃ២០ ខែមិនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានមកទទួល កូនស្រី សពលោក គីម ឃីស៊ុន (ទទួលមរណភាពម្សិលមិញ) ដែលមានអាការៈ ក្អួតផង ចុកពោះផង ហើយកំពុងធ្វើចត្តាឡីស័កនៅផ្ទះ ទៅព្យាបាល។

    គួរបញ្ជាក់ផងដែរ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញលិខិតផ្លូវការ ឲ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៤៦ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០នាទីរសៀល។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានឲ្យដឹងថា បុរសវ័យ ៤៦ឆ្នាំខាងលើនេះ គឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ វ៉ៃលុកលឿន ធ្វើឲ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ។

    Share This Post: