ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះគ្រួសារ ដែលមានសមាជិកទទួលមរណភាពដោយជំងឺកូវីដ-១៩

    BY Khmernote Media March 20, 2021
    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះគ្រួសារ ដែលមានសមាជិកទទួលមរណភាពដោយជំងឺកូវីដ-១៩

    រាជធានីភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពលោកស្រី ងួន សុផាន្នី (ត្រូវជាភរិយារបស់តារាចម្រៀងជើងចាស់ លោក ហូរ ឡាវី) និងគ្រួសារសពលោកអនុសេនីយ៍ត្រី គឹម ឃីស៊ុន ដែលអ្នកទាំងពីរនាក់បានទទួលមរណភាពដោយជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ។

    ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភាពកុំបីឃ្លៀងឃ្លាតឡើយ។

    ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដើម្បីការពារខ្លួនយើង គ្រួសារយើងសង្គមជាតិយើង និងប្រជាជនយើង។ ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់ ដែលជាវិធានការមុតស្រួចដើម្បីទប់ស្កាត់ និងផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍។

    ៣ការពារ (ពាក់ម៉ាស់, លាងដៃនឹងអាល់កុល ជែល សាប៊ូ, រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតបុគ្គលចាប់ពី១ម៉ែត្រកន្លះ), ៣កុំ (កុំបដិសណ្ឋារកិច្ចដោយចាប់ដៃ ឬឱបគ្នា, កុំនៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល, កុំទៅកន្លែងមានមនុស្សច្រើន)៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: