ម្ចាស់ផ្ទះចិត្តល្អ មានបន្ទប់ជួល ៦៩បន្ទប់ ឃើញអ្នកជួលម្នាក់ៗអួលដើម ក គ្រប់ៗគ្នា ក៏សម្រេចចិត្តមិនយកថ្លៃឈ្នួលបន្ទប់ ៣ ខែ (មិនា មេសា ឧសភា)
នៅក្នុងវិបត្តិកូវីដធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មជាច្រើន ទន្ទឹមគ្នាផងនោះមានបងប្អូនដែលជួបបន្ទប់ខ្លះបានសំណូមពរឲ្យម្ចាស់បន្ទប់ចុះថ្លៃខ្លះ ដើម្បីមានលទ្ធភាពក្នុងការបង់។ ក៏ដូចគ្នាផងដែរព្រឹកមិញនេះម្ចាស់ហាងទូរស័ព្ទមួយក៏បានប្រកាសផ្អាកទទួលការបង់រំលោះទាំងដើមទាំងការរហូតដល់វិបត្តិកូវីដចប់ដែរ។ ងាកមករឿងបន្ទប់ជួលវិញមានម្ចាស់បន្ទប់ចិត្តល្អម្នាក់ដែលមានឈ្មោះក្នុងហ្វេសបុកថា ឈឿន ប៊ុនឆន បានប្រកាសមិនយកថ្លៃបន្ទប់ចំនួន ៦៩បន្ទប់របស់លោកចំនួន ៣ខែ ដោយលោកបានរៀបរាប់ថា៖

លោក ឈឿន ប៊ុនឆន ៖ ទឹកចូលច្រមុះដូចតែគ្នា -នៅសង្កាត់ស្វាយរលំខ្ញុំមានបន្ទប់ជួល ៦៩ បន្ទប់ភាគច្រើនកម្មកររោងចក្រជួល ។ ម្នាក់ៗអួលដើមកគ្រប់ៗគ្នា ថ្ងៃនេះខ្ញុំសម្រេចមិនយកថ្លៃឈ្នួល ៣ ខែ (មិនា មេសា ឧសភា) ប៉ុន្តែទឹកភ្លើងជួយខ្លួនឯងទៅ 🥰 -គ្រប់យ៉ាងដោយសារទ្រង់ កូវីដ១៩ មកលេង… សង្ឃឹមវានឹងរលាយឆាប់ៗ ។ អរគុណស្ថាបនិក ២០ កុម្ភៈ 🙏 -បងប្អូនមានបន្ទប់ជួលទាំងឡាយ បើមានអ្វីជួយបានជួយទៅ គ្មានបរទេសណាមកជួយគ្នាយើងក្រៅពីខ្មែរជួយខ្មែរទេ៕













