ក្រសួងអំពាវនាវ បើមិនចាំបាច់កុំចេញក្រៅ! ស្រាប់តែម៉ោង ១១:៤៣ នាទីយប់ សមត្ថកិច្ចចេញល្បាត ឃើញយុវជន យុវនារី ជាច្រើននាក់ កំពុងជួបជុំជជែកគ្នាលេងនៅ Mart
វេលាម៉ោងជិត ១២ យប់ នៅមានប្អូនៗច្រើននាក់មកជួបជុំនៅម៉ាត ជជែកគ្នាលេង ហាក់ដូចជាមិនខ្លាចជំងឺកូវីដសោះ។ យោងតាមផេកហ្វេសបុកផ្លូវការរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ វេលាម៉ោង ១១:៤៣យប់នាទីហេីយ បេីមិនចាំបាច់ប្អូនៗមិនគួរចេញក្រៅផ្ទះនោះទេ។ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចេញល្បាតដេីម្បីត្រួតពិនិត្យ និងណែនាំដល់ប្រជាពលរដ្ឋដែលប្រមូលផ្តុំជួបជុំគ្នាច្រេីននៅតាមទីតាំងមួយចំនួន កុំឲ្យចេញពីផ្ទះបេីមិនចាំបាច់ ។

ប្អូនៗគួរតែសម្រាកនៅផ្ទះ មិនគួរមកប្រមូលផ្តុំដូច្នេះឡេីយ សូម្បីតែក្រុមគ្រូពេទ្យ កងកម្លាំងគ្រប់ប្រភេទ ក៏ចង់សម្រាកនៅផ្ទះជួបជុំក្រុមគ្រួសារដែរ ប៉ុន្តែជាភារកិច្ចដេីម្បីព្យាបាល ជួយសង្គ្រោះ និងការពារប្រជាពលរដ្ឋ ចាំបាច់ត្រូវតែប្រចាំការតាមមន្ទីរពេទ្យ ទីតាំងព្យាបាល និងទីតាំងធ្វេីចត្តាឡីស័កនានា ដូច្នេះហេីយបេីបងប្អូនប្រជាពលរដ្ឋដែលគ្មានភារកិច្ចចាំបាច់គួរតែសម្រាកនៅផ្ទះ ៕
