សិល្បៈ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលបច្ច័យ ១០លានរៀល ជូនលោក ហួរ ឡាវី ដែលបានបាត់បង់ភរិយាជាទីស្រលាញ់ ដោយសារតែជំងឺកូវីដ១៩

BY
Khmernote Media
March 21, 2021

យោងតាមការបញ្ជាក់ពី លោក អ៉ឹម ជីវ៉ា បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “រំភើបជំនួសលោក ហួរ ឡាវី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលបច្ច័យចំនួន ១០ ០០០ ០០០ (ដប់លានរៀល)សូមថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច តែងតែយកចិត្តទុកដាក់ចំពោះសិល្បករនិងប្រជាជនជានិច្ច។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីនាំយកសាររំលែកទុក្ខ ព្រមទាំងគ្រឿងបរិភោគ និងបច្ច័យបុណ្យមួយចំនួន ជូនគ្រួសារសពភរិយារបស់លោក ហួរ ឡាវី ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩ …!!

នៅថ្ងៃសៅរ៍ ទី ២០ ខែមីនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីនាំយកសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពលោកស្រី ងួន សុផាន្នី ត្រូវជាភរិយារបស់លោក ហួរ ឡាវី ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ ឯកឧត្តមវេជ្ជ. បានពាំនាំសារអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើង។ ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់ ដែលជាវិធានការមុតស្រួចដើម្បីទប់ស្កាត់ និងផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍។

សូមបញ្ជាក់ថា ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់គ្រួសារសពនូវ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង, ទឹកក្រូច៥កេស និងថវិកាមួយចំនួន។ ជូនពត៌មានបន្តដោយ លោក អ៉ឹម ជីវ៉ា”៕

Share This Post: