ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌដូនពេញ បញ្ជាក់ថា ក្រុមគ្រូពេទ្យបានចុះទៅយកអ្នកជំងឺកូវីដ១៩ ម្នាក់ជាក្មេងស្រីអាយុ ១៣ឆ្នាំ នៅសង្កាត់ស្រះចក
BY Khmernote Media
March 21, 2021
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃអាទិត្យ ០៨កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៧:០០នាទី ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរង បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សម្របសម្រួលជូនក្រុមគ្រូពេទ្យ ODCTM ចុះយកអ្នកជំងឺដែលមានកូវីដ ចំនួន០១នាក់ អាយុ ១៣ឆ្នាំ ដែលពាក់ព័ន្ធនិងព្រឹត្តិការណ៍ ២០ កុម្ភៈ ផ្ទះលេខ១៧៦ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ៕
