ព័ត៌មានជាតិ
ក្រសួងឲ្យរក្សាគម្លាត ខ្លាចឆ្លងកូវីដ តែពួកគាត់បែរជួបជុំគ្នាផឹកស៊ី បង្កសម្លេងរំខានដល់អ្នកជិតខាង ត្រូវសមត្ថកិច្ចចុះទៅអប់រំទាំងយប់
BY Khmernote Media
March 22, 2021
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង ១០:០៧យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ សូមផ្អាកខ្លះទៅ ចំពោះការជួបជុំ ដែលអាចបង្កឲ្យមានការឆ្លងវីរុសកូវីដ១៩ !!!!!

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះធ្វេីការណែនាំអប់រំ ដល់ប្រជាពលរដ្ឋដែលជួបជុំផឹកសុីបង្កសម្លេងរំខានដល់អ្នកជិតខាង ជាពិសេសគឺការជួបជុំ ដែលផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។ បេីមិនបានជួយអ្វីដល់ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចទេនោះ សុំត្រឹមតែបងប្អូនប្រជាពលរដ្ឋកុំចេញក្រៅផ្ទះបេីគ្មានការចាំបាច់ !!!
