សិល្បៈ

មិនធម្មតា! តន់ ចន្ទសីម៉ា សំងំ ឱបយកស្ពតធំៗ តម្លៃរាប់សែនដុល្លារ

BY
Liny Chan
March 22, 2021

ខណៈដែលអ្នកសិល្បៈស្ទើរមួយប្រទេសកំពុងតែត្អូញថ្ងូររឿងប្រាក់ចំណូលដោយសារតែការជះ ឥទ្ធិពលនៃជំងឺកូវីដ១៩ ធ្វើឲ្យពួកគាត់បាត់ ប្រាក់ចំណូលនោះ ស្រាប់តែប្រភពគួរឲ្យទុកចិត្តមួយ ទម្លាយឲ្យដឹងថា កញ្ញា តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra កំពុងតែសម្ងំឱបយកស្ពតពាណិជ្ជកម្មធំៗ តម្លៃរាប់សែនដុល្លារឯណោះ។

ប្រភពខាងលើបានទម្លាយឲ្យដឹងថា តន់ ចន្ទសីម៉ា បានក្លាយតារាតំណាងផលិតផល (Brand Ambasador) ជាច្រើនក្នុងរយៈកន្លង មកនេះ ដែលធ្វើឲ្យនាងប្រមូលបានលុយរាប់សែនដុល្លារអាមេរិកឯណោះ។ ក្រុមហ៊ុនទាំងនោះមានដូចជា ក្រុមហ៊ុនរថយន្ត ក្រុមហ៊ុន ផលិតផលគ្រឿងសំអាង និងមានក្រុមហ៊ុនជាច្រើន កំពុងចរចា ជាមួយភាគីតារាស្រីថែមទៀត។

មិនមានតួលេខជាក់លាក់ស្ដីពីតម្លៃខ្លួនរបស់តារាស្រី ត្រូវបានទម្លាយចេញឡើយ ប៉ុន្តែថ្មីៗនេះមានដំណឹងថា សីម៉ា ទើបនឹងបានឈាន ដល់កិច្ចព្រមព្រៀងជាមួយ អាន់ឈ័រ ថែមទៀត។ ជុំវិញរឿងនេះតាមប្រភពដដែលបានទម្លាយឲ្យដឹងបន្ថែមទៀតថា ដោយធ្វើការប៉ាន់ ប្រមាណថា សម្រាប់ការងារចុងក្រោយនេះ តារាចម្រៀងស្រីទទួលបានថ្លៃហត់នឿយ ប្រមាណជាមួយជាងសែនដុល្លារឡើងទៅហើយ។ ដូច្នេះ ហើយសរុបទៅសីម៉ាទាញចំណូលបានច្រើនណាស់ ពីការងារក្រៅពីចម្រៀង។

ប្រភពដដែលបានវាយតម្លៃថា ប្រសិនបើមិនរងផលប៉ះពាល់ ដោយសារតែជំងឺកូវីដ១៩ ទេនោះ តន់ ចន្ទសីម៉ា គឺច្បាស់ជាគ្មានពេល សម្រាកឡើយ ត្បិតអីក្រុមហ៊ុនធំៗ ដែលមករកស៊ីនៅស្រុកខ្មែរជាច្រើនមួយណាក៏ចង់បាននាងធ្វើជាតារាតំណាងឲ្យផលិតផល របស់ពួក គេដែរ។ ជុំវិញករណីខាងលើ ភាគីខាងតារាស្រីនៅមិនទាន់សុំការអធិប្បាយបាននៅឡើយ។

ជុំវិញការលើកឡើងខាងលើលោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra បានទទួលស្គាល់ថា តម្លៃដែល តន់ ចន្ទសីម៉ា ទទួលការងារជា (Brand Ambasador) ក្រុមហ៊ុនខាងលើគឺពិតប្រាកដហើយ។ លោកបន្ថែមថា បច្ចុប្បន្នខាង ផលិតកម្ម កំពុងពិចារណាលើក្រុមហ៊ុនធំៗ ជាច្រើនទៀត ដែលមានបំណងចង់បាននាងហើយ អូខេទៅលើក្រុមហ៊ុនទាំងនោះ ក្នុងពេល ឆាប់ៗនេះ៕

Share This Post: