ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ក្តៅៗ ! ​តារាចម្រៀង ថែល ថៃ មានវិជ្ជមានកូវីដ-១៩ និងធ្លាប់ទៅសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាល និងសម្ពព សុខាបញ្ញា កាលពីថ្ងៃទី១៩ មីនា ថែមទៀតផង

    BY Khmernote Media March 22, 2021
    ក្តៅៗ ! ​តារាចម្រៀង ថែល ថៃ មានវិជ្ជមានកូវីដ-១៩ និងធ្លាប់ទៅសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាល និងសម្ពព សុខាបញ្ញា កាលពីថ្ងៃទី១៩ មីនា ថែមទៀតផង

    បើតាមការរាយការណ៍ពីអ្នកយកព័ត៌មានរបស់សារព័ត៌មានខ្មែរណូតយើងបានអោយដឹងថា តារាចម្រៀង ថែល ថៃ បានរកឃើញថាមានវិជ្ជមានកូវីដ-១៩ និងត្រូវបានក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល បញ្ជូនយកទៅព្យាបាល ខណៈដែលសមត្ថកិច្ចបានធ្វើការចុះហ៊ុមព័ទ្ធទីតាំងមន្ទីរសំរាកព្យាបាល និងសម្ពព សុខាបញ្ញា ដោយសារតារាចម្រៀងរូបនេះ បានទៅសម្រាកព្យាបាលកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។

    ប្រភពព័ត៌មានបានបន្តអោយដឹងទៀតថា តារាចម្រៀង ថែល ថៃ មានអការៈក្តៅខ្លួន ធ្លាប់បានមកពិនិត្យកំដៅ នៅមន្ទីរសម្រាកព្យាបាល និងសម្ពព សុខាបញ្ញា ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៩ មីនា២០២១ ទេីបនៅព្រឹកថ្ងៃទី២២មីនាឆ្នាំ២០២១នេះ អាជ្ញាធរក្រុងតាខ្មៅ រួមនិងអនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានចុះហ៊ុមព័ទ្ធបិទទីតាំងមន្ទីរសំរាកព្យាបាល និងសម្ពព សុខាបញ្ញា ដេីម្បីសួរនាំបុគ្គលិកពេទ្យដែលនៅប្រចាំការ។ ព័ត៌មានលំអិតបន្ថែមទៀត នឹងធ្វើរាយការណ៍ជាបន្តទៀតនៅពេលក្រោយ៕

    Share This Post: