ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ស្នើសុំឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ចំនួន ៣ មាត្រា

    BY Khmernote Media March 22, 2021
    រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ស្នើសុំឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ចំនួន ៣ មាត្រា

    ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សូមគោរពជូនឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ពីបទប្រមាថចំពោះព្រះសង្ឃ តាមមាត្រា ៥១៦ , បទញុះញង់ឲ្យមានការរើសអើង តាមមាត្រា ៤៩៦  និងបទគម្រាមកំហែងថានឹងសម្លាប់តាមមាត្រា ២៣៣ តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

    កាលពីថ្ងៃទី ១៤ មីនា ឆ្នាំ២០២១ លោកផែង វណ្ណៈ បានធ្វើការជេរប្រមាថចំពោះព្រះសង្ឃតាមរយៈ Comment ថា  ៉ ប្រសិនបើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្តឹងទេ ខ្ញុំទៅបាញ់ចោលតែម្តង ចំពោះអ្នកប្រព្រឹត្ត”។ សូមប្រិយមិត្តអានលិខិតស្នើសុំរបស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាគោរពជូនឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល៕

     

    Share This Post: