បច្ចេកវិទ្យា

Huawei P50 អាចនឹងពន្យាពេលរហូតដល់ខែឧសភា ទើបដាក់បង្ហាញជាផ្លូវការ

BY
choung samrith
March 22, 2021

Huawei P50 គឺជាស្មាតហ្វូនកំពូលថ្មីមួយរបស់ Huawei ដែលវាត្រូវបានគេដឹងថាគឺវាស្មាតហ្វូនដំបូងបង្អស់របស់ Huawei ដែលដាក់លក់នៅលើទីផ្សារដោយមិនប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android។

តាមព៌តមានបានអោយដឹងថាការផ្លាស់ប្តូរពេលវេលាក្នុងការដាក់បង្ហាញនេះក៏ដោយសារតែប្រព័ន្ធប្រតិបត្តិការ Harmony OS ថ្មីរបស់ Huawei ក៏ព្រោះតែការធ្វើតេសន៍សាកល្បងនៅក្នុងដំណាក់កាលទី៣រយះពេល២ សប្តាហ៍មកនេះវាមិនរលូនដូចការគ្រោងទុក។

បើតាមការធ្វើតេសន៍សាកល្បងអស់ជាច្រើនលើកច្រើនសារ Huawei នៅតែមិនទាន់មានទំនុកចិត្ត 100% នៅឡើយទេក្នុងការបោះបង់ចោលនៅប្រព័ន្ធប្រតិបត្តិការ Android ដើម្បីប្រើប្រាស់ Harmony OS របស់ខ្លួនទេ ហេតុនេះហើយទើបមានការប្រែប្រួលនៅថ្ងៃដាក់បង្ហាញនូវ Huawei P50 Series ដល់ខែឧសភាវិញ។

ស្មាតហ្វូនអេក្រង់បត់របស់ Huawei គឺ Mate X2 ដែលទើបនឹងដាក់បង្ហាញកាលពីពេលថ្មីៗនេះវាក៏នៅតែប្រើប្រាស់ប្រព័ន្ធ Android តែជាប្រភេទ Open Source ប៉ុន្តែអ្នកប្រើប្រាសក៏អាចផ្លាស់ប្តូរទៅប្រ Harmony OS Beta បានផងដែរ ខណះពេលដែល Version Harmony OS Beta នេះបានដាក់អោយស្មាតហ្វូន Mate 30 Series និង MatePad Pro ប្រើប្រាស់តាំងពីខែធ្នូ ឆ្នាំ២០២០មកម៉្លេះ។

Huawei ត្រៀមនឹងដាក់បង្ហាញនូវ Harmony OS ជាផ្លូវការនៅខែមេសាខាងមុខនេះ ហើយស្មាតហ្វូន Huawei ទាំងអស់ក៏អាចធ្វើការ Update មក​ប្រើប្រាស់ Harmony OS នេះនៅខែក្រោយដូចគ្នា។

ហើយសម្រាប់ P50 Series នេះផងដែរក៏ត្រូវបានគេដឹងថាវាមាន ៣ម៉ូឌែលដែលត្រៀមដាក់បង្ហាញមានដូចជាប្អូនពៅ Huawei P50, កូនកណ្តាល P50 Pro និងបងធំគេគឺ P50 Plus។

ចាប់តាំងពី Google ផ្តាច់ចំណងសម្ព័ន្ធភាពជាមួយ Huawei មកដោយសារតែសង្រ្គាមសេដ្ឋកិច្ចចិន និងអាមេរិក Huawei បានដាក់លក់ស្មាតហ្វូនរបស់ខ្លួនជាមួយប្រព័ន្ធ Android ប៉ុន្តែគ្មាន Google Services ហើយ Huawei ក៏បង្កើត App Store មួយរបស់ខ្លួនដែលយើងដឹងថា AppGallery និងសេវាកម្ម Ecosystem ដែល Huawei ហៅថា Huawei Mobile Services (HMS) ដែលវាស្រដៀងទៅនឹង Google Mobile Services ដែរ ដោយគិតមកត្រឹមខែកុម្ភះកន្លងទៅនេះ AppGallery មានអញនកប្រើប្រាស់សរុប 530 លានដង និងមានអភិវឌ្ឍលើកម្មវិធីដល់ទៅ 2.3 លានទូទាំងពិភពលោក៕

ប្រភព៖ Phone Arena

Share This Post: