ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្តាប់ការរៀបរាប់របស់អ្នកនាងសួស វីហ្សា ជិត១៨ ថ្ងៃទើបបានចេញរោគសញ្ញា តែប្លែកពីអ្នកវិជ្ជមានមុនៗ ខណៈស្វាមីនៅបន្ទប់ជាមួយគ្នា តេស្តលើកទី៣ អវិជ្ជមាន

    BY Khmernote Media March 22, 2021
    ស្តាប់ការរៀបរាប់របស់អ្នកនាងសួស វីហ្សា ជិត១៨ ថ្ងៃទើបបានចេញរោគសញ្ញា តែប្លែកពីអ្នកវិជ្ជមានមុនៗ ខណៈស្វាមីនៅបន្ទប់ជាមួយគ្នា តេស្តលើកទី៣ អវិជ្ជមាន

    តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស ស្រីផល ហៅសួស វីហ្សា បានបញ្ជាក់ថា ខ្លួនមានវិជ្ជមានកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តសំណាកលើកទី៣ កាលពីថ្ងៃមិញនេះ ហើយយោងតាមការសំភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក អ្នកនាងសួស វីហ្សា បានរៀបរាប់ថា ខ្លួនប្រហែលជាឆ្លងពីមិត្តរួចអាជីព ដែលបានច្រៀងរួមគ្នាក្នុងស្ទីយោ តាំងពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ម្លេះ។ ក្រោយពេលដែលទទួលបានលទ្ធផលមិត្តរួចអាជីពវិជ្ជមានអ្នកនាង និងស្វាមីបានគេងបន្ទប់ដោយឡែក ហើយបានធ្វើតេស្ត រហូតដល់ទៅ២លើកតែទទួលបានលទ្ធផលអវិជ្ជមាន ហើយមិនមានអាការៈចេញរោគសញ្ញាអ្វីឡើយ។

    នៅថ្ងៃទី ២១ នេះស្រាប់តែអ្នកនាងធ្វើទុក្ខហៀរសំបោរ មានស្លេសច្រើន ហើយសម្លេងប្រែជាខុសប្លែក ថែមទាំងឈឺបំពង់ក និងមានឈឺក្បាលផងដែរ ទើបអ្នកនាងមិនអស់ចិត្តក៏បបួលស្វាមីទៅធ្វើតេស្តម្តងទៀត ស្រាប់តែទទួលបានលទ្ធផលវិជ្ជមានកូវីដ ១៩ ដោយចេញរោគសញ្ញារហូតដល់ទៅ ១៨ថ្ងៃវិញ។ ចំណែកខាងក្រោមនេះជាសំំណេររបស់ស្វាមីអ្នកនាង ដែលទទួលបានលទ្ធផលអវិជ្ជមានកូវីដ ១៩។

    សូមជម្រាបទៅកាន់បងប្អូនអោយបានដឹងថា ពេលនេះលទ្ធផលតេស្តលើកទី៣ចេញមក គឺភរិយារបស់ខ្ញ៉ំទទួលផលវិជ្ជមានមានផ្ទុកមេរោគកូវីដ១៩ ចំនែកខ្ញ៉ំបាទអវិជ្ជមានមេរោគ 🙏 ។ ពេលនេះក្រុមគ្រូពេទ្យបាននាំយកភរិយារបស់ខ្ញ៉ំទៅព្យាបាលហើយ ចំនែកខ្ញ៉ំនឹងក្រុមគ្រួសារគឺធ្វើការឃ៉ំខ្លួនឯង ច័ត្តាឡីស័កនៅផ្ទះដោយគ្រូពេទ្យបាននាំយកសំណាកពីសមាជិកគ្រួសារខ្ញ៉ំទៅពិនិត្យទាំងអស់ លើកលែងតែខ្ញ៉ំបាទបានយកសំណាក៣លើករួចហើយគឺអវិជ្ជមាន តាំងពីតេស្តលើកទី១ដល់ទី៣ អ្នកផ្ទះខ្ញ៉ំទាំងអស់គឺនៅតែផ្ទះតាមដានរហូតដល់ពេលនេះតែម្តង។

    🙏កត្តាដែលខ្ញ៉ំមិនមានមេរោគនេះ ពេទ្យថាអាចមកពីកក្តាសុខភាពរបស់ខ្ញ៉ំល្អខ្លាំងដោយមានក្រុមឈាម 0+ មានអង់ទីគ័រ មានវាក់សាំង២ដង រួមផ្សំការហាត់ប្រាណផងដែរ តែខ្ញ៉ំក៏នៅតែច័ក្តាឡីស័កខ្លួន១៤ថ្ងៃទៀតក្នុងបន្ទប់តែឯងនៅផ្ទះ ។ ចំនែកភរិយាខ្ញ៉ំ គឺជាមនុស្សទី១នៅប្រទេសកម្ពុជាដំបូងគេដែលយកសំណាក៣លើកទើបពិនិត្យឃើញមានមេរោគនេះ ដូច្នេះពេទ្យក៍អាចពន្យល់បានថា អាចមកពីសុខភាពគាត់ល្អហើយមេរោគនៅក្នុងខ្លួនទើបតែចេញសញ្ញាពេលគាត់ចុះខ្សោយ តែពេទ្យក៍លើកទឹកចិត្តគាត់ថា បើយកសំណាក៣លើកទើបឃើញមានវិជ្ជមានចឹងគាត់អាចព្យាបាលឆាប់ជាបានលឿន។ ❤️🙏សូមជូនពរអោយអូន ប្រពន្ធសំលាញ់ Sous Visa ឆាប់ជាអាងបានមកផ្ទះយើងវិញ បានជួបកូនយើងជ៉ំគ្នា ចុងក្រោយបងចង់ប្រាប់អោយអូនរឹងមាំឡើងណា មានបងប្អូនក្រុមគ្រួសារយើងគេរងចាំអូនជាហើយជាពិសេសមានបងប្អូនខ្មែរជាច្រើនដែលស្រលាញ់អូន គឺគេគ្រប់គ្នាបារម្ភពីអូនណាស់៕

    Share This Post: