ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពង់ស្ពឺ អំពាវនាវឲ្យអ្នកពាក់ព័ន្ធទិញ-លក់ស្វាយនៅផ្សារត្រែងត្រយឹង ជាមួយឈ្មោះ អ៉ឹង ឡាង ប្រញាប់ទៅធ្វើតេស្ត ដោយសារបុរសនោះមានវិជ្ជមានកូវីដ១៩

    BY Khmernote Media March 22, 2021
    រដ្ឋបាលខេត្តកំពង់ស្ពឺ អំពាវនាវឲ្យអ្នកពាក់ព័ន្ធទិញ-លក់ស្វាយនៅផ្សារត្រែងត្រយឹង ជាមួយឈ្មោះ អ៉ឹង ឡាង ប្រញាប់ទៅធ្វើតេស្ត ដោយសារបុរសនោះមានវិជ្ជមានកូវីដ១៩

    យោងតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងការទិញ-លក់ស្វាយនៅតំបន់ផ្សារត្រែងត្រយឹង ស្រុកភ្នំស្រួច ជាមួយឈ្មោះ អ៉ឹង ឡាង ភេទ ប្រុស អាយុ៤០ឆ្នាំ មានអាសយដ្ឋាននៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានវិជ្ជមានកូវីដ១៩ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនាខេត្តសៀមរាប។

    រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលសង្ស័យថាខ្លួនបានជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ សូមមេត្តាទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីពិនិត្យ និងយកសំណាក ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងធ្វើចត្តាឡីស័កខ្លួនឯងមួយរយៈសិន៕

    Share This Post: