ព័ត៌មានជាតិ
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បញ្ជាក់ថា រកឃើញអ្នកវិជ្ជមានកូវីដ១៩ ម្នាក់ ធ្លាប់ចូលហាងលក់គ្រឿងទេសមួយកន្លែងនៅម្តុំវត្តកោះ
BY Khmernote Media
March 22, 2021
យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ ម្នាក់បានចូលក្នុងហាងលក់គ្រឿងទេស Indian Spices នៅលើផ្លូវវត្តកោះ (៨១) រាជធានីភ្នំពេញ នៅប្រហែលម៉ោង ៧ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមអញ្ជើញបងប្អូនដែលមានរោគសញ្ញាដូចជា៖ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ និងធ្លាប់ចេញចូលក្នុងហាងលក់គ្រឿងទេស Indian Spices ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ប្រហែលម៉ោង ៧យប់ សូមអញ្ជើញទៅធ្វើតេស្តនៅមន្ទីរពេទ្យ ដែលបានកំណត់អនុញ្ញាតក្នុងរាជធានីភ្នំពេញ ឬខេត្តរបស់អ្នក និងពាក់ម៉ាសជាប្រចាំ។
ចំពោះបុគ្គលដែលមិនមានរោគសញ្ញា សូមធ្វើចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរបស់អ្នករាល់ថ្ងៃរយៈពេល១៤ថ្ងៃរាប់ពីថ្ងៃអ្នកបានប៉ះពាល់ចុងក្រោយ ឬទៅទីកន្លែងនោះ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
