គ្រប់គ្នាកំពុងតែបារម្ភរឿងកូវីដ តែមីងៗជុំជើងគ្នាលេងបៀរធ្វើព្រងើយ មិនរក្សាគម្លាត គ្មានខ្លាចឆ្លងកូវីដអីសោះ
យោងតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថាដោយមានការចង្អុលការពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងមានបទបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន ។ នៅថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទីលោកវរសេនីយ៍ត្រី ញាណ សាវឿន នាយប៉ុស្តិ៍នបឹងខ្នារ បានដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់០១លើក ( បៀរ) នៅចំណុចផ្ទះរបស់ឈ្មោះ ជា អ៉ិត ស្ថិតនៅភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

+ ជាលទ្ធផលឃាត់ខ្លួនបានមនុស្សញៀនល្បែងចំនួន ០៦នាក់ ៖
១. ឈ្មោះ ជា សុខា ភេទស្រី អាយុ ៥១ឆ្នាំ រស់នៅភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ។
២. ឈ្មោះ ហោង ហៀង ភេទស្រី អាយុ៣៥ រស់នៅភូមិឃុំជាមួយគ្នា ។
៣. ឈ្មោះ រិន ទូច ភេទស្រី អាយុ៤០ រស់នៅភូមិឃុំជាមួយគ្នា ។
៤. ឈ្មោះ ពក សាវង់ ភេទស្រី អាយុ៣៤ រស់នៅភូមិឃុំជាមួយគ្នា ។
៥. ឈ្មោះ សុខ វួច ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។
៦. ឈ្មោះ ជា អ៉ិត ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។
+ វត្ថុតាងរួមមាន ៖ បៀរចំនួន៥២សន្លឹក(១ហ៊ូរ) – កំរាល តង់ចំនួន២ – កន្សែង១ – ម៉ូតូ២គ្រឿង៖ទី១. ធុនសេ១២៥ ពណ៍ខ្មៅ សេរី ឆ្នាំ២០២០ ពាក់ផ្លាកលេខពោធិ៍សាត់ ១k-៨៩៦៨ ទី២. ធុនសេ១២៥ ពណ៌ខ្មៅ សេរី ឆ្នាំ២០១២ ពាក់ផ្លាកពោធិ៍សាត់ ១D-១២៥៧។ ចំពោះមនុស្សនិងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីធ្វើកិច្ចសន្យាអបរំ ឈប់លេងបន្តទៀត៕
