ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីស្អែកទៅ កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ធ្វើឲ្យមានភ្លៀងធ្លាក់នៅតំបន់ជាច្រើន

    BY Khmernote Media March 23, 2021
    ចាប់ពីស្អែកទៅ កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ធ្វើឲ្យមានភ្លៀងធ្លាក់នៅតំបន់ជាច្រើន

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅក្នុងកំឡុងមួយសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ដូចជា៖ នៅថ្ងៃទី២៤-២៧ ខែមីនា ឆ្នាំ២០២១ ភាគឦសាន ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់បា៉ស៊ីហ្វីក និងភាគនិរតី ទទួលឥទ្ធិពល ជ្រលងសម្ពាធទាបឥណ្ឌូនេស៊ី ។

    ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
    ១.បណ្ដាលខេត្តនៅតំបន់ទំនាបកណ្ដាល៖
    -សីតុណ្ហភាពអប្បបរមា មានពី២៥-២៨ អង្សាសេ
    -សីតុណ្ហភាពអតិបរមា មានពី៣៤-៣៧ អង្សាសេ
    -មានភ្លៀង ផ្គររន្ទះ ពីខ្សោយ ទោមធ្យម ។

    ២.បណ្ដាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
    -សីតុណ្ហភាពអប្បបរមា មានពី២៥-២៨ អង្សាសេ
    -សីតុណ្ហភាពអតិបរមា មានពី៣៤-៣៧ អង្សាសេ
    -មានភ្លៀង ផ្គររន្ទះ ខ្សោយ ។

    ៣.តំបន់មាត់សមុទ្រ៖
    -សីតុណ្ហភាពអប្បបរមា មានពី២៤-២៧ អង្សាសេ
    -សីតុណ្ហភាពអតិបរមា មានពី៣០-៣៣ អង្សាសេ
    -មានភ្លៀង ផ្គររន្ទះ ពីខ្សោយទៅមធ្យម ។

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: