បច្ចេកវិទ្យា

LG កំពុងសម្រេចចិត្តក្នុងការចាកចេញពីទីផ្សារស្មាតហ្វូនក្រោយការលក់ចេញមានការធ្លាក់ចុះ

BY
choung samrith
March 23, 2021

តាមរបាយការណ៍ជាច្រើនបានអោយដឹងថាក្រុមហ៊ុន LG អាចនឹងចាកចេញពីសង្វៀនជំនួញស្មាតហ្វូន ដែលស្តាប់មើលទៅវាហាក់ដូចជារឿងអាក្រក់ខ្លាំងបំផុតដែលមិនធ្លាប់កើតមាន នេះបើតាមការចុះផ្សាយរបស់​សារព៌តមាន dongA។ តាមព៌តមានបានអោយដឹងទៀតថា LG បានធ្លាប់ចរចាម្តងរួចមកហើយក្នុងការលក់ជំនួញស្មាតហ្វូននេះទៅអោយក្រុមហ៊ុន Vingroup ឬយើងស្គាល់ថា Volkswagan ប៉ុន្តែការចរចាបានបរាជ័យដោយសារតែតម្លៃដែលក្រុមហ៊ុន LG ខ្ពស់ខ្លាំង ខណះដែល LG លក់ស្មាតហ្វូនបានត្រឹម 1% តែប៉ុណ្ណោះក្នុងទីផ្សារសរុបលើពិភពលោក។

ហេតុនេះហើយទើបវាកើតចេញជាជម្រើសមួយក្នុងការចាកចេញពីជំនួញស្មាតហ្វូននេះ ហើយសេចក្តីសម្រេចចិត្តចុងក្រោយវាអាចនឹងធ្វើការប្រកាសអោយក្រុមបុគ្គលិកដឹងក្នុងខែមេសាឆាប់ៗនេះ។ វាមិនមែនជារឿងអាក្រក់ទាំងអស់នោះទេ ក្រុមហ៊ុននឹងព្យាយាមរក្សាការងារអោយបុគ្គលិកដដែលដោយផ្លាស់ប្តូរពីផ្នែកស្មាតហ្វូនទៅផ្នែកគ្រឿងប្រើប្រាស់ក្នុងគេហដ្ឋាន ផ្នែកយានយន្ត និងក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា LG Energy Solution។

ចំពោះស្មាតហ្វូនដែលត្រៀមដាក់បង្ហាញជាផ្លូវការអាចនឹងមានការរក្សាទុកមួយឡែកសិន រួមបញ្ចូលជាមួយនឹងស្មាតហ្វូនដែលទទួលការចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ LG V60 ក៏មានជោគវាសនាដូចគ្នាដែរ។ ហើយសម្រាប់ការអភិវឌ្ឍលើស្មាតហ្វូនពន្លូតអេក្រង់វិញវានៅតែបន្តដដែល បន្តែប្រហែលជាវាអាចនឹងមិនមានការដាក់លក់ទូលំទូលាយនោះទេ។

ជំនួញស្មាតហ្វូនរបស់ LG បានធ្វើអោយក្រុមហ៊ុនមានបញ្ហាជាច្រើនទាក់ទងជាមួយនឹងផ្នែកហរិញ្ញវត្ថុ ហើយក្រុមហ៊ុនក៏កំពុងព្យាយាមតស៊ូជាមួយនឹងជំនួញមួយនេះផងដែរ។ សេចក្តីសម្រេចចុងក្រោយលើជោគវាសនាសម្រាប់ជំនួញស្មាតហ្វូន LG នឹងត្រូវប្រកាសឆាប់ៗនេះ៕

ប្រភព៖ GSMArena

Share This Post: