ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់រថយន្ត ៤គ្រឿងទៀត បើកគេចប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក នៅព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត
BY Khmernote Media
March 23, 2021
ខេត្តព្រះសីហនុ-របាយការណ៍ពីរដ្ឋបាលខេត្តព្រះសីហនុឲ្យដឹងថា រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់រថយន្ត០៤គ្រឿងទៀត ដែលបើកគេចប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត ដើម្បីធ្វើការពិន័យអន្តរការណ៍។

ទី១.រថយន្តម៉ាកKIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-4776 បើកបរដោយឈ្មោះ ផេង រតនា ភេទប្រុស អាយុ៤៧ឆ្នាំ។
ទី២.រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2T-0439 បើកបរដោយឈ្មោះ អុឹម ឃីមភេទប្រុស អាយុ៤៦ឆ្នាំ។
ទី៣.រថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខភ្នំពេញ3F-1173 បើកបរដោយឈ្មោះ តុង ផាន់ណា ភេទប្រុស អាយុ២១ឆ្នាំ។
ទី៤.រថយន្តម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ2BD-0184 បើកបរដោយឈ្មោះ ណាក់ រ័ត្ន ភេទប្រុស៕

ប្រភព៖ លោក Huy Bunleng