បច្ចេកវិទ្យា

របាយការណ៍ថ្មីបញ្ជាក់ថា Samsung គឺជាអ្នកផ្គត់ផ្គង់អេក្រង់ LTPO ថ្មីសម្រាប់ IPhone 13 ជាមួយនឹងមុខងារ ProMotion

BY
choung samrith
March 23, 2021

Samsung គឹជាដៃគូផ្គត់ផ្គង់សម្រាប់អេក្រង់ជំនាន់ថ្មីហៅកាត់ថា LTPO (Low-Temperature Polycrystalline Oxide) សម្រាប់ក្រុមហ៊ុន Apple នៅពេលដែលមានព៌តមានថា Apple ត្រៀមនឹងដាក់បង្ហាញនៅបន្ទះបង្ហាញ 120Hz នៅលើស្មាតហ្វូន iPhone 13។

ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងមួយនេះចាប់ផ្តើមផលិតអេក្រង់ LTPO សម្រាប់ Apple តាំងពីដើមឆ្នាំ២០២១ មកម៉្លេះ ដែលវាគឺជាអេក្រង់ដូចគ្នាជាមួយនឹងដែល Samsung ធ្លាប់ប្រើប្រាស់រួចមកហើយនៅលើ Galaxy Note 20 Series។

តាមការសិក្សាស្រាវជ្រាវ UBI បានបញ្ជាក់ថា Samsung នឹងផ្លាស់ប្តូរពីអេក្រង់ LTPS OLED របស់ខ្លួនទៅជា LTPO ជំនួសសមកវិញ។ ទោះបីជាសមត្ថភាពនៃការផលិតមានការបាត់បង់ក៏ដោយក្នុងកំឡុងពេលផ្លាស់ប្តូរអេក្រង់នេះ ប៉ុន្តែ Samsung នៅតែអាចផលិតអេក្រង់ប្រភេទនេះបានដល់ 70000 substrates ក្នុងមួយខែឯណោះ។

Apple នឹងបំពាក់ជាមួយនឹងអេក្រង់ជំនាន់ថ្មីនេះនៅលើស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួនគឺ iPhone 13 នៅក្នុងឆ្នាំ២០២១នេះ ដែលវានឹងត្រូវបំពាក់នៅលើ iPhone 13 Pro និង iPhone 13 Pro Max ហើយសម្រាប់ iPhone 13 និងក្រោមនេះនឹងត្រូវបានទទួលការផ្គត់ផ្គង់ពីក្រុមហ៊ុន LG Display និង BOE។

បើប្រៀបធៀបជាមួយនឹងអេក្រង់ OLED ធម្មតា អេក្រង់ LTPO វាមានសមត្ថភាពខ្ពស់ និងអាចអនុញ្ញាតអោយ Apple ធ្វើកំណែប្រែជំនាន់ថ្មីលើបន្ទះបង្ហាញ 120Hz ជាមួយបច្ចេកវិទ្យា ProMotion នៅលើ iPhone ជំនាន់ក្រោយ។

របាយការណ៍ក្នុងសង្វាក់ផលិតកម្មរបស់ Apple ជំនាន់ថ្មីនេះអេក្រង់ 120Hz ProMotion នេះអាចនឹងបង្ហាញខ្លួនលើកដំបូងនៅលើ iPad Pro ហើយវានឹងត្រូវបំពាក់នៅលើ iPhone ជំនាន់ក្រោយនេះយ៉ាងតិច ២ម៉ូឌែលសម្រាប់ឆ្នាំ២០២១នេះ៕

ប្រភព៖ appleinsider

Share This Post: