ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខណ្ឌដូនពេញ បញ្ជាក់ថា ព្រឹកនេះ គ្រូពេទ្យចុះយកអ្នកសង្ស័យមានកូវីដ ចំនួន៤នាក់ ក្នុងនោះមានកុមារ អាយុ២ឆ្នាំម្នាក់ និងអាយុ៨ឆ្នាំម្នាក់

    BY Khmernote Media March 23, 2021
    រដ្ឋបាលខណ្ឌដូនពេញ បញ្ជាក់ថា ព្រឹកនេះ គ្រូពេទ្យចុះយកអ្នកសង្ស័យមានកូវីដ ចំនួន៤នាក់ ក្នុងនោះមានកុមារ អាយុ២ឆ្នាំម្នាក់ និងអាយុ៨ឆ្នាំម្នាក់

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅព្រឹក​ថ្ងៃ​អង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទី ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរង បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សម្របសម្រួលជូនក្រុមគ្រូពេទ្យ ខាងមន្ទីរពេទ្យក្រុង ចុះយកអ្នកសង្ស័យដែលមានកូវីដ ចំនួន០៤នាក់ ( ស្រី ចំនួន០២នាក់ កុមារ ចំនួន ០២នាក់ អាយុ ២ឆ្នាំម្នាក់ និងអាយុ ៨ឆ្នាំម្នាក់ ) ដែលពាក់ព័ន្ធនិងព្រឹត្តិការណ៍ ២០ កុម្ភៈ​ ផ្ទះលេខ៩៤E៤ មហាវិថីព្រះមុនីវង្ស សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ យកទៅមន្ទីរសម្ភពក្រុង៕

    Share This Post: