បច្ចេកវិទ្យា

ស្មាតហ្វូនអេក្រង់បត់២តង់ Samsung Galaxy Z នឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២១នេះ

BY
choung samrith
March 23, 2021

តាមរបាយការណ៍ចុងក្រោយបានអោយដឹងថាក្រុមហ៊ុនយក្សកូរ៉េខាងត្បូងត្រៀមនឹងដាក់បង្ហាញស្មាតហ្វូនអេក្រង់បត់ដល់ទៅ៣ម៉ូឌែលក្នុងឆ្នាំថ្មីនេះ រួមមាន Galaxy Z Fold 3, Galaxy Z Flip 3 និង ស្មាតហ្វូនដែលមានអេក្រង់បត់បានទ្វេដង។

ទាក់ទងជាមួយស្មាតហ្វូនអេក្រង់បត់ដែលមាន Hinge បិតបើកដល់ទៅ២ នេះយើងធ្លាប់ឃើញរួចមកហើយនៅក្នុងប័ណ្ណប៉ាតង់របស់ក្រុមហ៊ុន Samsung ហើយនេះជាលើកទីមួយហើយដែលយើងបានដឹងថាវានឹងបង្ហាញខ្លួននៅលើទីផ្សារក្នុងពេលឆាប់ៗនេះ។

ស្មាតហ្វូនអេក្រង់បត់ទ្វេដងនេះកំពុងស្ថិតក្រោមការអភិវឌ្ឍនៅឡើយដែលវាទំនងនឹងបង្ហាញខ្លួនលើទីផ្សារនៅចុងឆ្នាំ២០២១នេះ។

ជាមួយនឹងលក្ខណះសម្បត្តិរបសវាមិនត្រូវបានគែដឹងច្រើនពីវានោះទេ ដោយគេរំពឹងថាវាអាចនឹងមានអេក្រង់នៅពេលដែល Unfold ចេញមកមានទំហំ Aspect to body ratio 16:9 ឬក៏ 18:9 ដែលវាអាចអនុញ្ញាតអោយការលេងហ្គេម និងការប្រើប្រាស់កម្មវិធីផ្សេងបានរលូន។ ដោយការរំពឹងបែបនេះដោយសារតែជំនាន់ Galaxy Fold 2 វាមានអេក្រង់នៅពេលដែល Unfold ចេញមកវាមានទំហំ Aspect to body ratio 25:9 ដែលវាធ្វើអោយហ្គេមនិងកម្មវិធីជាច្រើនត្រូវផ្លាស់ប្តូរទំហំ Aspect ratio ថ្មីមួយសម្រាប់វា។

ប្រភព៖ PhoneArena

Share This Post: