ព័ត៌មានជាតិ
ដំណឹងបន្ទាន់! បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ជិះអូតែលកប៉ាល់ខ្យល់បរិសុទ្ធ បើមានអាការៈមិនស្រួលខ្លួន សូមប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ១៩
BY Khmernote Media
March 23, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅអូតែលកប៉ាល់ខ្យល់បរិសុទ្ធ (TST 2020) ស្ថិតនៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ភ្នំពេញ ចាប់ពីថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២១ តទៅ។

បើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) នៅ វិទ្យាល័យបាក់ទូក ឬ វិទ្យាល័យបឹងត្របែក ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម ឬ មន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សូមអរគុណ
