ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា មានបុរសម្នាក់វិជ្ជមានកូវីដ១៩ នៅភ្នំពេញ ធ្លាប់បានមកលេងផ្ទះម្ដាយនៅខេត្តស្វាយរៀង ហើយបានប៉ះពាល់មនុស្សផ្ទាល់និងប្រយោលជាង២០០នាក់

    BY Khmernote Media March 23, 2021
    រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា មានបុរសម្នាក់វិជ្ជមានកូវីដ១៩ នៅភ្នំពេញ ធ្លាប់បានមកលេងផ្ទះម្ដាយនៅខេត្តស្វាយរៀង ហើយបានប៉ះពាល់មនុស្សផ្ទាល់និងប្រយោលជាង២០០នាក់

    ខេត្តស្វាយរៀង៖ តាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្វាយរៀង​ សូមជម្រាបជូនដំណឹង​ដល់​ បងប្អូនប្រជាពលរដ្ឋអំពីករណីរកឃេីញអ្នកប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩​ នៅខេត្តស្វាយរៀង ដោយរដ្ឋបាលខេត្តស្វាយរៀង បានចាត់ក្រុមស្រាវជ្រាវ និងតាមដានរកឃើញបុរសជនជាតិខ្មែរម្នាក់ អាយុ ៣១ឆ្នាំ មុខរបរបុគ្គលិកក្លឹបហាត់ប្រាណ Fit Zine រាជធានីភ្នំពេញ បានធ្វើតេស្ត មានវិជ្ជជំងឺកូវីដ-១៩ និងបានមកលេងផ្ទះម្ដាយ ដែលមានបងប្អូនបង្កើតចំនួន០៦នាក់ ស្ថិតនៅភូមិទួលខ្ពស់ ឃុំចំបក់ ស្រុកស្វាយរៀង និងមានអ្នកប៉ះពាល់ផ្ទាល់ចំនួន០៩នាក់ និងអ្នកប៉ះពាល់ដោយប្រយោលមានចំនួន២១១នាក់ ជាមួយបុរសខាងលើ។

    រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬដឹងខ្លួនថាបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយបុរសខាងលើ ត្រូវដាក់ខ្លួនឲ្យដាច់ដោយឡែករយៈពេល១៤ថ្ងៃ និងសូមបងប្អូនពលរដ្ឋ ចូលរួមអនុវត្តឲ្យម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយប្រកាន់ភ្ជាប់នូវវិធានការអនាម័យ វិធានការទប់ស្កាត់ការពារជំងឺកូវីដ១៩ “៣ការពារ និង៣កុំ” ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី ៕

    ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

    Share This Post: