រកឃើញក្មេងស្រីអាយុ១ខួប ឆ្លងជំងឺកូវីដពីឪពុកម្ដាយ នៅបុរីពិភពថ្មី២ ខណ្ឌដង្កោ
COVID19 ដ៏គួរអោយខ្លាច ក្រោយឆ្លងពីម្នាក់ទៅម្នាក់ ដោយមិនដឹងមុខ និងនរណាអោយពិតប្រាកដ ជាពិសេស មួយរយៈចុងក្រោយនេះ វាបានឆ្លងទៅកាន់កូនក្មេងជាច្រើននាក់ផងដែរ។ ហើយថ្មីៗនេះ មានករណីឆ្លងទៅលើស្រ្តីម្នាក់ និងកូនស្រីអាយុទើបតែ១ឆ្នាំ (ឆ្លងពីប្តី ដែលកំពុងសម្រាកព្យាបាលនៅពេទ្យ) ខណៈកូនប្រុសអាយុ៤ឆ្នាំនោះមិនទាន់បង្ហាញលទ្ធផលវិជ្ជមាន តែកូនប្រុសបងរូបនេះមានអាការៈក្តៅខ្លួន ហើយក៏ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតអោយទៅជាមួយម្តាយផងដែរ!

ករណីនេះ បានកើតឡើងទៅក្រុមគ្រួសារខាងលើ ស្ថិតនៅក្នុងបុរីពិភពថ្មី២ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាយប់ថ្ងៃទី២៣ មីនានេះ។
មន្ដ្រីបានបញ្ជាក់ទៀតថា បច្ចុប្បន្នទីតាំងនេះ មានកូនឈ្នួលនៅក្នុងផ្ទះម្នាក់ ហើយត្រូវបានហ៊ុព័ទ្ធ និងគ្រប់គ្រងដោយសង្កាត់ដង្កោ។ ក្រុមការងារយេីងសូមជូនពរអោយក្រុមគ្រួសាររបស់ពួកគាត់ឆាប់ជាសះស្បើយ និងអាចត្រឡប់មកជួបជុំគ្រួសារបាននាពេលឆាប់ៗនេះ៕

ដោយ៖ បងម៉េង ខ្មែរណូត