ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុគ្គលដែលប្រឌិតព័ត៌មានបំភ័យកម្មករកុំឱ្យចាក់វ៉ាក់សាំង ត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានហើយ

    BY Khmernote Media March 24, 2021
    បុគ្គលដែលប្រឌិតព័ត៌មានបំភ័យកម្មករកុំឱ្យចាក់វ៉ាក់សាំង ត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានហើយ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ​ បុរសម្នាក់ដែលប្រឌិតព័ត៌មានមិនពិត ពាក់ព័ន្ធការចាក់វ៉ាក់សាំងរបស់ចិន ដែលប្រឆាំងជំងឺកូវីដ-១៩ ហើយបង្ហោះចែកចាយនៅលើបណ្ដាញសង្គម TikTok ដើម្បីបំភ័យកម្មករកុំឲ្យចាក់នោះ ត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានហើយ ដើម្បីធ្វើការសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់។

    បុគ្គលរូបនោះបានបង្ហោះវីដេអូនៅក្នុង TikTok ប្រឌិតព័ត៌មានមិនពិត ដោយប្រាប់កម្មករកុំឲ្យចាក់វ៉ាក់សាំង ព្រោះអាចមានគ្រោះថ្នាក់ទៅថ្ងៃមុន។ ក្រោយទទួលបានវីដេអូប្រឌិត មានចេតនាញុះញង់នេះភ្លាម កម្លាំងជំនាញបានបើកការស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការចាប់ឃាត់ខ្លួនបានតែម្ដង​។ អាជ្ញាធរមានសមត្ថកិច្ចអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាអនុវត្តតាមវិធានសុខាភិបាល អោយបានខ្ជាប់ខ្ជួន និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

    Share This Post: